Banner KNP Detail Top

ជនសង្ស័យករណីជូញដូរគ្រឿងញៀន ចំនួន០៣នាក់ ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល

ជនសង្ស័យករណីជូញដូរគ្រឿងញៀន ចំនួន០៣នាក់ ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ដោយបានដកហូតថ្នាំញៀន និងកាំភ្លើងច្នៃផងដែរ។
ជនសង្ស័យទាំង០៣នាក់ដែលត្រូវបានឃាត់ខ្លួនខាងលើនេះ រួមមាន ៖ ១- ឈ្មោះ យ៉ុង ចាន់ធី ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ២- ឈ្មោះ យន់ សុធា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល និង៣- ឈ្មោះ ម៉ូ ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល។
ជនទាំង០៣នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកថ្មគោល បង្ក្រាប ខណៈពេលក្រុមជនសង្ស័យកំពុងតែប្រព្រឹត្តបទល្មើសជាក់ស្ដែង។ ហើយចំពោះវត្ថុតាងដែលដកហូតបានពីជនសង្ស័យខាងលើ រួមមាន ៖ ថ្នាំញៀ.នប្រភេទមេតំហ្វេតាមីន «ICE ឬម៉ាទឹកកក» ចំនួន១២កញ្ចប់, ម៉ូតូ០២គ្រឿង, កាំភ្លើ.ងកែច្នៃចំនួន០២ដើម, កាំបិ.តចំនួន០៧ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ជនសង្ស័យនេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀ.នយ៉ាងសកម្មនាពេលកន្លងមក ដែលកម្លាំងជំនាញស្រុកថ្មគោល តែងតែតាមដានសកម្មភាពក្រុមនេះរហូតមក។ ប៉ុន្តែទោះបីជាយ៉ាងណា មន្ត្រីជំនាញបានបញ្ជូនក្រុមនេះទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីហើយ។ តែបើតាមសមត្ថកិច្ចបានបញ្ជាក់ថា ក្រមនេះនៅមានបក្សពួកមួយចំនួនទៀត ដែលកម្លាំងជំនាញកំពុងតាមប្រមាញ់៕

អត្ថបទដែលជាប់ទាក់ទង