Banner KNP Detail Top

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ដឹកសម្ភារៈសម្រាប់ធ្វេីសមយុទ្ធនាគមាស មកដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុហើយ

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ដឹកសម្ភារៈសម្រាប់ធ្វេីសមយុទ្ធនាគមាស មកដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុហើយ


ភ្នំពេញៈ នៅថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអមដំណើរ លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ មូលដ្ឋានសមុទ្រ បានអញ្ជើញទទួលស្វាគមន៍ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន១គ្រឿង លេខ៩៩៩ ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជេីងគោក ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
លក្ខណៈបច្ចេកទេស នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនមានបណ្ដោយប្រវែង ២១០ ម៉ែត្រ និងទទឹងប្រវែង ២៨ ម៉ែត្រ ជម្រៅទឹកប្រវែង ៧ ម៉ែត្រ ល្បឿន ២៥ ណត ទំងន់ផ្ទុក ២៥.០០០ តោន នាវិកចំនួនជាង ៤០០ នាក់ ឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង ប្រភេទ Z8 super Frenlon ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជើងគោកភាគខាងត្បូង នៃកងទ័ពរំដោះ ប្រជាជនចិន។
សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរ កម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមយុទ្ធនាគមាស ឆ្នាំ២០២៣ បានធ្វើឡើងវិញ បន្ទាប់ពីខកខាន ដោយសារតែ ការរាតត្បាតនៃជំងឺកូវីដ១៩។ សមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា និងកងទ័ព រំដោះប្រជាជនចិន ធ្វើឡើងដើម្បីរួមគ្នាជាធ្លុងមួយ បង្កើតនូវការសាមគ្គីភាព និងការឯកភាព ក្នុងពេលប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង