Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ករណីគ្រោះថា្នក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបុកជាមួយនិងម៉ូតូ

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ករណីគ្រោះថា្នក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបុកជាមួយនិងម៉ូតូ

កំពង់ឆ្នាំង: នៅថ្ងៃទី២១ខែមីនាឆ្នាំ ២០២៣ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណី គ្រោះថា្នក់ចរាចរណ៍រវាងរថយន្តទំនើបជាមួយនិងម៉ូតូស្ថិតនៅកំណាត់ផ្លូវជាតិលេខ ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៥និង១២៦ ស្ថិតនៅក្នុងភូមិតាប៉ាង.ឃុំចក.ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង៊។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាង រថយន្ត TOYOTA ALPHAR ពណ៍សឆ្នាំ២០២២ពាក់ស្លាកលេខភ្នំពេញ 2BT-9188 បើកបរដោយជនជាតិចិនមិនត្រូវបានស្គាល់ឈ្មោះបុកជាមួយម៉ូតូសង់ពាក់ស្លាកលេខ តាកែវ 1V- 3311បើកបរដោយឈ្មោះ ណម ម៉ាន់ស៉ីម ភេទប្រុសអាយុ២៧ឆ្នាំរសនៅភូមិព្រៃតាមូង.ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែស្លាប់ បន្ទាប់ពីធ្វើដំណើរទៅមើលប្រពន្ធឆ្លងទន្លេនៅឯខេត្តពោធិ៍សាត់ ។ បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ តៃកុងរថយន្តខាងលើបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុរីឯសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ ។
សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកបានចុះវាស់វែងនិងនាំយករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង