Banner KNP Detail Top

បុរសម្នាក់ ខណៈស្រវឹង ហើយចង់ច្រៀងបទជាចង្វាក់ស្លូ ក្នុងកម្មវិធីកាត់ចំណង ដៃកូនកំលោះកូនក្រមុំ រង់ចាំយូរពេក ទប់ចិត្តមិនបាន ក៏យកកាំបិតប៉័ងតោនៅកន្លែងចុងភៅ រួចមកកាប់បុរសដែលជាអ្នកចម្រៀងមួយកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់

បុរសម្នាក់ ខណៈស្រវឹង ហើយចង់ច្រៀងបទជាចង្វាក់ស្លូ ក្នុងកម្មវិធីកាត់ចំណង
ដៃកូនកំលោះកូនក្រមុំ រង់ចាំយូរពេក ទប់ចិត្តមិនបាន ក៏យកកាំបិតប៉័ងតោនៅកន្លែងចុងភៅ រួចមកកាប់បុរសដែលជាអ្នកចម្រៀងមួយកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់

ខេត្តត្បូងឃ្មុំ ៖ កម្មវិធីកាត់ចំណងដៃកូនកំលោះកូនក្រមុំ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣កន្លងទៅ នៅផ្ទះឈ្មោះ ស៊ន អែម ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ តែក្រោមបញ្ជារបស់លោកស្នងការនគរបាលខេត្ត បានឲ្យកងកម្លាំងចុះទៅចាប់ខ្លួនទាំងយប់ ។
បុរសនេះឈ្មោះ ផាន សុជាតិ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ ខាងលើជាមួយគ្នា បានយកកាំបិ.តបុ័ងតោកាប់ទៅលើឈ្មោះ កែវ ឌីវ៉ា ភេទប្រុស ដែលជាអ្នកចម្រៀងច្រៀងឱ្យក្រុមតន្ត្រីដង្ខៅស្រុកស្រែ ត្រូវចំស្មាខាងឆ្វេងរងរបួសធ្ងន់ ។ ជនរងគ្រោះមានទីលំនៅក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនក្បែរនោះផងដែរ ក្រោយពេលកើតហេតុ។
មុនពលេកើតហេតុ ក្នុងពេលដែលភ្ញៀវកំពុងនាំគ្នារាំចង្វា់រាំវង់ ជនឈ្មោះ ផាន សុជាតិ បានឡើងទៅលើឆាកសុំច្រៀងមួយបទជាចង្វាក់ស្លូ ។ គ្រានោះ អ្នកចម្រៀងបាននិយាយឱ្យដឹងថា ចាស់ៗគេកំពុងតែរាំវង់ បើបងច្រៀងបទស្លូ មិនមានគេរាំទេ ។ បន្ទាប់មក ជននេះបានមកតុអង្គុយផឹកស្រាបន្តទៀត ហើយចេះតែចាំយូរទៅៗក៏កើតការខឹងសម្បា ហើយដើរតម្រង់ទៅកន្លែងចុងភៅធ្វើម្ហូបការ រួចយកកាំបិ.តប៉័ងតោមកសៀតនឹងចង្កេះ ហើយដើរតម្រង់ទៅលើឆាកក្រុមតន្ត្រី ។ ពេលឡើងដល់លើឆាកភ្លាម ក៏លើកដៃជម្រាបសួរអ្នកចម្រៀងរូបនោះម្ដងជាពីរដង រួចទាញយកកាំបិតមកកាប់ជនរងគ្រោះតែម្តង ។
ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើលពេញរោងការតែម្ដង ហើយភ្ញៀវដែលមកចូលរួមនាំគ្នារត់ទៅផ្ទះរៀងៗខ្លួន ចំណែកក្រុមតន្ត្រីក៏បានបិទមិនច្រៀងបន្តទៀតដែរ ។ ក្រោយពីបង្កហិង្សាហើយ ជនបង្កបានរត់ទៅផ្ទះរបស់ខ្លួនដែលមានចម្ងាយពីផ្ទះមង្គលការប្រមាណ៣០០ទៅ៤០០ម៉ែត្រ ហើយសម្ងំដេកធ្វើដូចជាមិនដឹងរឿងអ្វីសោះ។
កម្លាំងនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងស្វែងរកចាប់ខ្លួនជនឈ្មោះ ផាន សុជាតិ បានភ្លាមៗដល់លំនៅឋានតែម្តង។ ករណីនេះ ជនរងគ្រោះជាអ្នកចម្រៀងមិនបានប្ដឹងទារសំណងអ្វីនោះទេ ដោយគ្រាន់តែឲ្យនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង