Banner KNP Detail Top

បង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០២នាក់

បង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០២នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០២នាក់ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្នុងកិច្ចប្រតិបត្តិការនេះ មុនពេលឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងជំនាញស្រុក បានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាច្បាស់លាស់ ទេីបឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់។
ជនសង្ស័យចំនួន ២នាក់ មានទី១-ឈ្មោះ ស៊ូ គង្គា ភេទ ប្រុស អាយុ ៣៨ឆ្នាំ និងទី២-ឈ្មោះ ឈិន ស្រីស ភេទ ស្រី អាយុ ៣៧ឆ្នាំ ទាំង២នាក់រស់នៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
រីឯវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២៧កញ្ចប់ (២៣តូច និង ៤មធ្យម) , ទូរស័ព្ទ ៥គ្រឿង , ដាវ ៣ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង