Banner KNP Detail Top

បុរសម្នាក់ រងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿង ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកអ្នកជិះម៉ូតូដួលចូលក្រោមរថយន្តបែន

បុរសម្នាក់ រងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿង ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកអ្នកជិះម៉ូតូដួលចូលក្រោមរថយន្តបែន

ខេត្តបន្ទាយមានជ័យ៖ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥៦ស្ថិតភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។ នៅពេលកើតហេតុមានរថយន្តកាំម៉ារីឆ្លាមពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.8519បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥៦ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនបានឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូហុងដាឌ្រីម១១០គ្មានផ្លាក់លេខដែលបើកបរបញ្ច្រាស់ទឹសដៅគ្នា ពីត្បូងមកជើងបណ្តាលដួលចូលក្រោមរថយន្តបែនដឹកដីម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លរខកំពង់ចាម3A.739 9ដែលបើកស្របទិសជាមួយម៉ូតូតែសំណាងមិនគ្រោះថ្នាក់ដល់ជីវិត ធ្វើឲ្យជនរងគ្រោះរបួសធ្ងន់តែម្ដង។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានប្រជាការពារភូមិ និងសមត្ថកិច្ចជំនាញ ផ្លូវគោកក្រុងសិរីសោភ័ណបាន ចុះមកពិនិត្យវាស់វែងហើយសម្រួលចរាចរណ៍។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តកាំម៉ារីឆ្លាមដែលបើកបរឡើងជែងគ្មានការប្រុងប្រយ័ត្នទើបបណ្តាលបុកអ្នកជិះម៉ូតូ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះឡើយអាយុប្រមាណជាង២០ឆ្នាំ(មុខរបបកម្មករសំណង់)រស់នៅស្រុកស្វាយចេក។ ចំណែកម៉ូតូខូចខាតបន្តិចបន្តួចរីឯរថយន្តកាំម៉ារីឆ្លាមរងការខូចខាតផ្នែកខាងមុខផ្នែកស្តាំក្រោយធ្វើការវាស់វែងរួចសមត្ថកិច្ចជំនាញបានយករថយន្តទាំង២គ្រឿងនិងម៉ូតូ១គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង