សត្វស្លាប់ ដែលរស់នៅក្នុងបឹងទន្លេសាប ឬកន្លែងអភិរក្សត្រូវបានក្រុមឈ្មួញឬជនល្មើសដើរដាក់អន្ទាក់សត្វកម្រមាននៅក្នុងប្រទេសកម្ពុជាជិតផុតពូជ ត្រូវបាន
សត្វស្លាប់ ដែលរស់នៅក្នុងបឹងទន្លេសាប ឬកន្លែងអភិរក្សត្រូវបានក្រុមឈ្មួញឬជនល្មើសដើរដាក់អន្ទាក់សត្វកម្រមាននៅក្នុងប្រទេសកម្ពុជាជិតផុតពូជ ត្រូវបានក្រុមល្មើសច្បាប់យកមកលក់លើទីផ្សារសាធារណៈមិនខ្វាយខ្វល់ពីការខុសច្បាប់នោះឡើយ តើជំនាញរដ្ឋបាលព្រៃឈើនិងអភិរក្សឬជំនាញបរិស្ថានគិតយ៉ាងដូចម្ដេចដែរ?
កំពង់ឆ្នាំង÷ កាលពីថ្ងៃទី២២ ខែមីនា ឆ្នំា២០២៣នេះ សត្វស្លាបដែលរស់នៅក្នុងបឹងទន្លេសាបចិតផុតពូជអស់ហើយត្រូវបានក្រុមជនល្មើសយកមកលក់ឱ្យឈ្មួញដាក់លក់លើទីផ្សារសាធារណៈមិនខ្វាយខ្វល់ពីការខុសច្បាប់នោះឡើយក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។
តាមប្រភពពីរនាក់ទិញសត្វគ្រប់ប្រភេទទាំងនោះដែលគេបោចស្អាតយកមកលក់នៅលើទីផ្សារបានប្រាប់អង្គភាពសារព័ត៌មានយើងថាសត្វទាំងអស់នេះគាត់ទិញមកពីអ្នកដាក់អន្ទាក់ដាក់ធ្នាក់អ្នកបាញ់នៅតាមបឹងនានាក្នុងបឹងទន្លេសាបយកមកលក់ឱ្យឈ្មួញទិញបន្តទៅលក់នៅផ្សារលើជារៀងរាល់ថ្ងៃជំនាញពាក់ព័ន្ធទាំងអស់ធ្វើមិនដឹងឬមួយបណ្ដែតបណ្ដោយឲ្យក្រុមបទល្មើសដាក់អន្ទាក់សត្វទាំងអស់នេះរីកដូចផ្សិតឬ?
ប្រជាពលរដ្ឋដែលចូលចិត្តស្រឡាញ់អភិរក្សសត្វដែលមាននៅក្នុងទឹកដីប្រទេសកម្ពុជាឱ្យសំបូរសត្វជាច្រើនប្រភេទដែលរស់នៅក្នុងបឹងទន្លេសាបទុកឱ្យក្មេងសង្ករក្រោយបានស្គាល់នឹងបានដឹងផងជាពិសេសពួកគាត់សំណូមពរទៅអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នត្រូវមានប្រធានការទប់ស្កាត់កុំឲ្យជនខិលខូចមួយចំនួនដើរដាក់អន្ទាក់សត្វយកមកលក់នៅលើទីផ្សារនេះកុំឱ្យប៉ះពាល់ធនធានធម្មជាតិនិងអភិរក្សសត្វផុតពូជទាំងអស់នេះនៅលើទឹកដីប្រទេសកម្ពុជា ៕