Banner KNP Detail Top

មហាជនសង្កតឃើញថា បទល្មើសក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង កើតឡើងជាបន្តបន្ទាប់ ខណៈពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរដល់អាជ្ញាធរ

មហាជនសង្កតឃើញថា បទល្មើសក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង កើតឡើងជាបន្តបន្ទាប់ ខណៈពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរដល់អាជ្ញាធរ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣នេះ បទល្មើសដែលកើតឡើងក្នុងមូលដ្ឋានខណ្ឌបឹងកេងកងមានរហូតទៅដល់៤ករណី រួមមាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្រ្តីជាអ្នកដំណើរបានសម្រេច ត្រងចំណុចមុខផ្សារសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ហើយបន្ទាប់មកនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅខាងកើតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង មានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីរងគ្រោះដែលកំពុងតែជិះម៉ូតូបណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូរងរបួស ។
ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានស្ត្រីជនជាតិចិនម្នាក់ ជិះម៉ូតូកង់បីមកពីម្តុំបុរីប៉េងហួតបឹងស្នោ ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ខណ:មកដល់ម្តុំខាងក្រោយផ្សារសុវណ្ណា ក្នុងភូមិសាស្រ្ត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ត្រូវបានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ យកទៅបាត់ដោយសុវត្ថិភាពតែម្តង។
ដោយឡែកថ្មីៗកន្លងមកនេះ កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង២ រំលងអធ្រាត ត្រងចំណុចគ្លីនិក អែរ ផ្លឺស តាមបណ្ដោយផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ជនសង្ស័យម្នាក់ធ្វើសកម្មភាពគោះទ្វាចូលលួចម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ដែលមានស្លាក់លេខត្បូងឃ្មុំ 1B-2967 បានសម្រេច ។
ជុំវិញករណីនេះ សមត្ថកិច្ចក្នុងមូលដ្ឋាននីមួយៗ បានព្យាយាមក្នុងការស្រាវជ្រាវផងដែរ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពឡើយ ដូច្នេះពលរដ្ឋបានសំណូមពរដល់ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង មេត្តាបង្កើនសមត្ថភាពក្នុងការបង្រ្កាបបទល្មើសអោយមានប្រសិទ្ឋភាព ដើម្បីសុខសុវត្ថិភាពពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងការពារទ្រព្យសម្បត្តិឯកជនរបស់ពលរដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង