Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូប នៅកំពង់ឆ្នំាង

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូប នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង៖ កាលពី ថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៥មុខក្លោងទ្វាសាលចិនហួរខៀវស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានកើតករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) និងសមគំនិតគ្នា ក្នុង ករណីអំពើលួចមានស្ថានទម្ងន់ទោស លើជនរងគ្រោះឈ្មោះ ព្រហ្ម ស្រីខួច ភេទស្រី អាយុ ២៦ឆ្នាំ ទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ដែលជាបក្សពួកមកសួរនាំដែលមានឈ្មោះដូចខាងក្រោម ៖១, ស៊ន លីសៀង (ហៅជួង) ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិអូរូង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២, ឈឿន សុភា (ហៅឈាង) ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សារភាពពីបក្សពួកជនសង្ស័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់ក្នុងករណីខាងលើបាន ០១នាក់ទៀត ដែលមានឈ្មោះ ហ៊ុន ចាន់ឌឿន (ហៅឌុន) ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដកហូតវត្ថុតាង កាបូបមនុស្សស្រី ០១, ទូរស័ព្ទ ០១គ្រឿង,ម៉ូតូ០១
គ្រឿង(ម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៧ឡើងតែមឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1Z-6721) ដែលជនសង្ស័យធ្វើសកម្មភាពឆក់ពីជនរងគ្រោះ ។
ជនសង្ស័យទាំង ០៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងដើម្បី បញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង