ទីបំផុត ! តុលាការបានកោះហៅ លោកស្រី ជីប យុទ្ធារី, កូនស្រីស្រីឈ្មោះ គង់ សម្ភស្ស និងពិធីករ ម្នាក់ទៅទៅតុលាការថ្ងៃនេះ ករណីទិញគ្រឿងអលង្ការ របស់គេមិនព្រមឲ្យប្រាក់
ទីបំផុត ! តុលាការបានកោះហៅ លោកស្រី ជីប យុទ្ធារី, កូនស្រីស្រីឈ្មោះ គង់ សម្ភស្ស និងពិធីករ ម្នាក់ទៅទៅតុលាការថ្ងៃនេះ ករណីទិញគ្រឿងអលង្ការ របស់គេមិនព្រមឲ្យប្រាក់
ភ្នំពេញ ; ទីបំផុត ! តុលាការបានកោះហៅ លោកស្រី ជីប យុទ្ធារី, កូនស្រីស្រីឈ្មោះ គង់ សម្ភស្ស និងពិធីករ ម្នាក់ទៅទៅតុលាការថ្ងៃនេះ ករណីទិញគ្រឿងអលង្ការ របស់គេមិនព្រមឲ្យប្រាក់ ហើយថែមទាំងយកសារព័ត៌មានរបស់ខ្លួន ចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះម្ចាស់ហាង ទើបឈានដល់អនុវត្តតាមផ្លូវច្បាប់ ដើម្បីឆ្លើយតបចំពោះក្រុមអ្នកទាំងបីខាងលើ ឱ្យសមស្រប ទៅតាមអំពើដែលខ្លួនបានប្រព្រឹត្តបំពានទៅលើអ្នកដទៃ ។
លោកស្រី ជីប យុទ្ធារី អាងខ្លួនជា ជំទាវ និងជាចាងហ្វាងព័ត៌មាន CEN នាំកូនស្រីឈ្មោះ គង់ សម្ភស្ស ទៅទិញគ្រឿងពេជ្រនៅហាង( វីលីណា )ជំពាក់មិនឲ្យលុយគេហេីយ ឲ្យពិធីករ ព័ត៌មានខ្លួនឯង ផ្សាយមួលបង្កាច់បង្ខូចសំអុយ កេរ្តិ៍ឈ្មោះ ម្ចាស់ហាងគេថែមទៀត ពេលនេះធ្លាក់ខ្លួនដល់ផ្លូវច្បាប់កោះហៅ ទាំងម្ដាយនិងកូនរួមទាំងពិធីករ ។ ពេលនេះទើបគេដឹងថា តុលាការនិងធ្វើការ ថ្លឹងថ្លែង ចែកឱ្យដាច់ សនិងខ្មៅ អំពើអាក្រក់ អំពើល្អ ពីព្រោះថាអ្នកណាសាងអំពើអ្វី ទទួលផលនោះចុះ។
សូមបញ្ជាក់ផងដែរថា, កុំចេះតែយកទម្លាប់មកអនុវត្ត ខណៈប្រទេសកម្ពុជាគឺគ្រប់គ្រងដោយច្បាប់ ទីបំផុត ! អាងខ្លួនជាម្ចាស់សារព័ត៌មានមួយ នាំកូនស្រីរបស់ខ្លួនឈ្មោះថា គង់ សម្ភស្ស ទៅទិញគ្រឿងពេជ្រនៅហាងវីលីណា ជំពាក់ប្រាក់មិនព្រមឲ្យគេហើយ បែរជាឲ្យពិធីករអង្គភាពរបស់ខ្លួនឯង ព្យាយាមផ្សាយមួលបង្កាច់ បង្ខូច សំអុយគេឈ្មោះ ម្ចាស់ហាងជាជនរងគ្រោះគេថែមទៀត ដល់ពេលនេះ ឈានដល់ការកោះហៅតាមផ្លូវច្បាប់ដើម្បីឲ្យចូលខ្លួនបំភ្លឺ នៅសាលាដំបូង ទាំងលោកស្រី ជីប យុទ្ធារី, កូនស្រីឈ្មោះ គង់ សម្ភស្ស និងពិធីករ ម្នាក់ទៀត ។
សូមជម្រាបជូនថា, តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញ ឈ្មោះ ជីប យុទ្ធារី,អាយុ៤៤ ឆ្នាំ សព្វថ្ងៃរស់នៅផ្ទះលេខ A35 ផ្លូវលេខ 105 ក្រុមទី11 ភូមិចំការឪឡឹក សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ឈ្មោះ គង់ សម្ផស្ស ត្រូវជាកូនស្រី របស់លោកស្រីម្ចាស់សារព័ត៌មាននេះ មានទីលំនៅសព្វថ្ងៃផ្ទះលេខ 29A បុរីភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ , និងពិធីកររបស់ខ្លួនមួយរូបទៀត មានទីលំនៅផ្ទះលេខ 020EOE1 ផ្លូវ 3A ភូមិម័រ សង្កាត់ -ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ អ្នកទាំងបីទៅចូលខ្លួនបំភ្លឺនៅមុខតំណាងអយ្យការ នៅវេលាម៉ោង 9:00 ព្រឹក ថ្ងៃទី 22 ខែមីនា ឆ្នាំ 2023 គឺថ្ងៃនេះតែម្ដង។ ដើម្បីសាកសួរពីដំណើររឿង ពីបណ្ដឹងរបស់ម្ចាស់ហាងវីរីណាបានប្ដឹង ជនទាំងបីនាក់ពីបទ បរិហាគេជាសាធារណៈ តាមរយៈព័ត៌មាន ឆបោក ញុះញង់ ឱ្យមានការរើសអើង ។
សូមរំលឹកថា, កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើឲ្យភ្ញាក់ផ្អើល ជាមួយនឹងការផ្សព្វផ្សាយលើគេហទំព័រក្នុងស្រុក បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញនៅការហួសចិត្ត ចំពោះសកម្មភាពរបស់លោកស្រី ជីប យុទ្ធារី ទិញគ្រឿងអលង្ការរបស់គេហើយ ជំពាក់រហូតដល់ចំនួន184969 ដុល្លារ យករបស់គេទៅលក់ហើយ បែរជាធ្វើការផ្សព្វផ្សាយថាគេបោកទៀត ដោយប្រើប្រាស់សារព័ត៌មានខ្លួនឯង ផ្សាយធ្វើឱ្យប៉ះពាល់ជនរងគ្រោះដែលជាម្ចាស់ហាង ។ បញ្ហាទាំងអស់នេះហើយដែលត្រូវបានគេដឹងព្រោងព្រាតផ្អើលពេញសង្គមហ្វេសប៊ុក។
សូមបញ្ជាក់ថា ពាក់ព័ន្ធក្នុងករណីនេះ មានសារព័ត៌មាន គេហទំព័រក្នុងស្រុកជាច្រើនបានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងម្ចាស់ហាងគ្រឿងអលង្ការ ដែលលោកស្រីជីប យុទ្ធារី ទិញជំពាក់មិនឱ្យប្រាក់ ឈានដល់ម្ចាស់ហាងធ្វើការបកស្រាយពីដំណើររឿងការពិតគ្រប់បែបយ៉ាង ដែលបង្ហាញថាគាត់គឺជាជនរងគ្រោះដោយសារលោកស្រីជីប យុទ្ធារី ។ ទីបំផុត ! លោកស្រី ជីប យុទ្ធារី និងកូនស្រី ព្រមទាំងវិធីករម្នាក់របស់ខ្លួនផងដែរ ត្រូវចូលខ្លួនបំភ្លឺនៅចំពោះមុខតំណាងអយ្យការព្រឹកនេះ ។
លោកស្រី ហ៊ុន ស៊ីណាត ដែលគេដឹងថាគាត់ធ្លាប់មានវត្តមានទៅសម្ពោធអាងគ្រឿងអាលង្ការវីលីណា ព្រឹកនេះបានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនថា (យុតិធម៌ត្រូវតែមានដល់ម្ចាស់ហាងពេជ្រវិលីណា កុំអាងតមានសាព័ត៌មាន មួយដើរបង្កាច់បង្អួចសំអុយគេឲ្យសោះ។) ចាំមើលតំណាងអយ្យការមានចំណាត់ការបែបណាចំពោះជនទាំង 3 ខាងលើនេះ ដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះដែលជាម្ចាស់ហាង៕