Banner KNP Detail Top

បុរសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូ ធ្លាក់ចូលរណ្តៅដី កាត់ទទឹងផ្លូវ ដែលគេជីកដើម្បីដាក់លូ

បុរសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូ ធ្លាក់ចូលរណ្តៅដី កាត់ទទឹងផ្លូវ ដែលគេជីកដើម្បីដាក់លូ


កំពតៈ កាលពីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូ ធ្លាក់ចូលរណ្តៅដី កាត់ទទឹងផ្លូវ ដែលគេជីកដើម្បីដាក់លូ។ ហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិ លេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
លោក សូ ប៊ុនធឿន អធិការនគរបាល ស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះ ក្នុងករណីនេះឈ្មោះ ង៉ែត សុខន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
កាលពីវេលាម៉ោង ៨ និង១០នាទី យប់ថ្ងៃទី២១ ខែមីនា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ ៧–៨ដោយបុរសម្នាក់ បានជិះម៉ូតូធ្លាក់ចូលរណ្តៅដីកាត់ទទឹងផ្លូវ ដែលគេជីកដើម្បីដាក់លូ។ នៅកន្លែងគ្រោះថ្នាក់ ស្ថិតក្នុងសភាពងងឹត ហើយក៏មិនមានដាក់សញ្ញាសម្គាល់អ្វីដែរ៕/

អត្ថបទដែលជាប់ទាក់ទង