Banner KNP Detail Top

លោក ស៉ី ជិនពីង និងលោក ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំ ទំនាក់ទំនងចិន និងរុស្ស៉ី

លោក ស៉ី ជិនពីង និងលោក ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំ ទំនាក់ទំនងចិន និងរុស្ស៉ី

(មូស្គូ)៖ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមភាគីរុស្ស៉ីរបស់លោក គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលនាំទំនាក់ទំនងរវាងប្រទេសទាំង២ ចូលក្នុងយុគសម័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ខណៈមេដឹកនាំទាំង២ អំពាវនាវឱ្យមានកិច្ចសន្ទនាប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
លោក ស៉ី ជិនពីង ប្រកាសពីការចុះកិច្ចព្រមព្រៀងខាងលើ ធ្វើឡើងបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោក ពូទីន នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ប្រធានាធិបតីចិន បានគូសបញ្ជាក់ដូច្នេះថា «យើងបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយស្ដីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងទ្វេភាគី ដែលបានចូលក្នុង យុគសម័យថ្មីមួយ»។ លោក ស៉ី ជិនពីង បន្ថែមថាចិន និងរុស្ស៉ី គួរតែធ្វើការជាមួយគ្នាឱ្យកាន់តែជិតសិ្នទ្ធបន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងដ៏អស្ចារ្យ។
គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងលោក ស៉ី ជិនពីង លោក ពូទីន ក៏បាននិយាយដែរថារាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវបានសម្រេចឡើង ជាមួយការសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺជាអាទិភាពមួយសម្រាប់រុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង