Banner KNP Detail Top

ផ្ទះមួយខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតសម្ភារៈ និងទ្រព្បសម្បត្តិអស់ទាំងស្រុង ចំណែកប្តីប្រពន្ធ ជាម្ចាស់ផ្ទះរងបួសធ្ងន់

ផ្ទះមួយខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតសម្ភារៈ និងទ្រព្បសម្បត្តិអស់ទាំងស្រុង ចំណែកប្តីប្រពន្ធ ជាម្ចាស់ផ្ទះរងបួសធ្ងន់

ខេត្តព្រះសីហនុ ៖ កាលពី យប់ថ្ងៃទី៨ មករា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតសម្ភារៈ និងទ្រព្បសម្បត្តិអស់ទាំងស្រុង ចំណែកប្តីប្រពន្ធជាម្ចាស់ផ្ទះរងបួសធ្ងន់ស្រាល ត្រូវបានដឹកបន្តទៅសង្គោះនៅភ្នំពេញ ហើយភ្លាមគេឃើញលោក អ៊ី ធារិនអភិបាលស្រុកព្រៃនប់ ចុះទៅដល់កន្លែងកើតហេតុ និងចាត់ចែងបញ្ជូនជនរងគ្រោះទៅសង្គ្រោះផងដែរ ។
ករណីអគ្គីភ័យមួយបានកើតឡើង បណ្ដាលអោយឆេះផ្ទះ១ខ្នង សង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោម ប្រក់ស័ង្កសី ទំហំទទឹង៦ម៉ែត្រ បណ្តោយ៩ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។ មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។
មុនពេលកើតហេតុ រូបគាត់កំពុងដេកនៅផ្ទះខាងក្រោម (ផ្ទះលក់ចាហួយ) ចំណែកឯប្ដីរបស់គាត់សម្រាកនៅខាងលើផ្ទះ ពេលកំពុងតែដេក រូបគាត់ក៏បានឮសូរសំលេងផ្ទុះ (ប្រេសៗ) ចេញពីកន្លែងដែលគាត់ទុកសាំង និងហ្គាស រួចហើយគាត់បានឃើញភ្លើងកំពុងតែឆេះចំនួន២កន្លែង (ក្បែរកន្លែងដាក់សាំង) ។ ឃើញដូចនេះ រូបគាត់ក៏បានចាក់សោទ្វារ ដើម្បីយកទឹកមកពន្លត់ ប៉ុន្ដែពេលនោះ ភ្លើងបានឆេះរលាយប៊ីដុងសាំង រួចក៏ចាប់ផ្ដើមឆេះកាន់តែខ្លាំង ហើយនាំគ្នាស្រែកហៅឲ្យអ្នកជិតមកជួយពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីមកជួយពន្លត់តែម្ដង ។
ករណីអគ្គីភ័យនេះ បណ្តាលអោយឲ្យមនុស្សចំនួន២នាក់រងរបួស ក្នុងនោះ ម្នាក់ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស ម្ចាស់ផ្ទះ (រងរបួសធ្ងន់) បញ្ជូនយកមកសង្គ្រោះនៅគ្លីនិចឯកជនមួយកន្លែង នៅឃុំវាលរេញ រួចបានបញ្ជូនសង្គ្រោះបន្ដនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឆាយ មុំ ហៅង៉យ ភេទស្រី ប្រពន្ធម្ចាស់ផ្ទះ (រងរបួសស្រាល) បញ្ជូនយកមកសម្រាកនៅគ្លីនិចឯកជនមួយកន្លែងនៅឃុំវាលរេញ ។
ចំណែកសម្ភារៈ និងទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវភ្លើងឆេះអស់ទាំងស្រុង រួមមាន ៖


១-រថយន្ដ១គ្រឿង
២-ម៉ូតូ១គ្រឿង
៣-ស្រូវចំនួន៥តោន
៤-លុយខ្មែរ១០លានរៀល និងលុយដុល្លាចំនួន២០០០ដុល្លាអាមេរិក
៥-គ្រឿងទេស(ចាប់ហួយ)
៦-ព្រមទាំងសម្ភារៈក្នុងផ្ទះ រួមទាំងរាលទៅឆេះសំយ៉ាបផ្ទះប្រជាពលរដ្ឋដែលរស់នៅជាប់គ្នាផងដែរ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហការ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានយករថយន្តរពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន២គ្រឿង និងបាញ់ទឹកអស់ចំនួន៥រថយន្ត រលត់ទាំងស្រុង ។ ពាក់ព័ន្ធនឹងករណីនេះ កំលាំងជំនាញកំពុងស្រាវជ្រាវបន្ត ៕

អត្ថបទដែលជាប់ទាក់ទង