Banner KNP Detail Top

ជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធ ជិះរថយន្តចុះចាប់មនុស្សក្បែរកំពង់ដកោះនរា បង្កការភ្ញាក់ផ្អើល

ជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធ ជិះរថយន្តចុះចាប់មនុស្សក្បែរកំពង់ដកោះនរា បង្កការភ្ញាក់ផ្អើល

ជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធ ជិះរថយន្តចុះចាប់មនុស្សក្បែរកំពង់ដកោះនរា បង្កការភ្ញាក់ផ្អើល
ភ្នំពេញៈ ហេតុការណ៍នេះបានកើតឡើង នៅកែងកំពង់ដកោះនរា ស្ថិតភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពី ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។
មានការភ្ញាក់ផ្អើលមួយបានឡើងនៅជិតកំពង់ដកោះនរា បន្ទាប់ពីមានមនុស្សមួយក្រុមស្លៀកពាក់ជាស៊ីវិលជិះរថយន្តមួយគ្រឿង បានចុះទៅចាប់ប្រជាពលរដ្ឋចូលក្នុងរថយន្តរបស់ខ្លួន ដោយមិនបានបញ្ជាក់អំពីមូលហេតុ ដោយឃើញបែបនេះ ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាស្រែកឆោឡោឡើង ទើបមនុស្សមួយក្រុមនោះបាននាំគ្នាជិះរថយន្តចេញពីកន្លែងកើតហេតុ។ ចំណែកមនុស្សមិនត្រូវបានចាប់នោះទេ។ រីឯមនុស្សមួយក្រុមនោះមិនបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនថា មកពីណានោះទេ។ ជនរងគ្រោះឈ្មោះ មិន បូរ៉ា ភេទ ប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ ស្រី មករា ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕

អត្ថបទដែលជាប់ទាក់ទង