បង្ក្រាបករណីលេងស្បែងសុីសង ជល់មាន់មួយកន្លែង ចាប់បានតែវត្ថុតាង
បង្ក្រាបករណីលេងស្បែងសុីសង ជល់មាន់មួយកន្លែង ចាប់បានតែវត្ថុតាង
(ខេត្តព្រៃវែង)៖ នៅ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣នេះ បង្ក្រាបល្បែងស៊ីសង(ជល់មាន់) នៅចំណុចភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ដែលក្រុមអ្នកលេងល្បែងទាំងនោះបានណាត់គ្នាលេងជល់មាន់នៅលើផ្លូវលំ ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ពេលកម្លាំងចុះទៅដល់ក្រុមអ្នកលេងទាំងនោះក៏បាននាំគ្នា រត់បាត់អស់ បន្សល់ទុកសម្ភារៈ និងវត្ថុតាង ដែលនៅកន្លែងជល់មាន់រួមមាន៖
+មាន់ជល់ចំនួន០១ក្បាល(ងាប់)
+ម៉ូតូចំនួន០៩គ្រឿង
១. ម៉ូតូម៉ាកគុប ព៌ណផ្ទៃមេឃ គ្មានស្លាកលេខ
២. ម៉ូតូម៉ាក C125 ព័ណខ្មៅ ស្លាកលេខ ភ.ព 1C 5455
៣. ម៉ូតូម៉ាក C125 ព៌ណខ្មៅ សេរី ២០១៩ ស្លាកលេខ ព.វ 1Q 4211
៤. ម៉ូតូម៉ាក អ៊ិនសាន់ទ័រ គ្មានស្លាកលេខ
៥. ម៉ូតូម៉ាក អ៊ឹម ជ្លើស ស្លាកលេខ ព.វ 1E 7239
៦. ម៉ូតូម៉ាក វី វ៉ា ព៌ណខ្មៅ ស្លាកលេខ ភ.ព 1Z 7341
៧. ម៉ូតូម៉ាក C125 សេរី២០១៤ ព៌ណខ្មៅ ស្លាកលេខ ព.វ 1K 0759
៨. ម៉ូតូម៉ាក Cស្គុបពី ព៌ណខ្មៅលាយលឿង ស្លាកលេខ ភ.ព Z1L 4076
៩. ម៉ូតូម៉ាក C125 ព៌ណខ្មៅ សេរី ២០១៦ ស្លាកលេខ ភ.ព 1KQ 2013
សម្ភារៈនិងវត្ថុតាង ត្រូវបាននាំយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីបន្តនិតិវិធី ៕