Banner KNP Detail Top

ស្រាវជ្រាវបង្ក្រាបបានក្រុមចោរឆក់ ចំនួន៥នាក់ តែងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលដ្ឋ

ស្រាវជ្រាវបង្ក្រាបបានក្រុមចោរឆក់ ចំនួន៥នាក់ តែងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលដ្ឋ

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ចំនួន១០ករណី និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ចម្លើយសារភាពរបស់ក្រុមជនសង្ស័យ បានបញ្ជាក់ថា ពួកគេធ្លាប់ធ្វើសកម្មភាព១០ករណី ក្នុងនោះរួមមាន៖
* ករណីទី១៖ ឆក់ទូរស័ព្ទនៅចំណុចខាងលិចអាគារវឌ្ឍនៈ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣
* ករណីទី២៖ ឆក់ទូរស័ព្ទ iPhone 12Pro នៅចំណុចមុខសណ្ឋាគារផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨ កែង១៩ ភូមិ០៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
* ករណីទី៣៖ ឆក់ទូរស័ព្ទ iPhone 11 នៅចំណុចហាងលក់ស៊ុប ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣
* ករណីទី៤៖ ឆក់ទូរស័ព្ទ OPPO នៅចំណុចក្រោយផ្សារអ៊ីអន១ ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
* ករណីទី៥៖ ឆក់ទូរស័ព្ទ iPhone 11 ប្រព្រឹត្តនៅចំណុចមុខហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
* ករណីទី៦៖ ឆក់ទូរស័ព្ទ iPhone 12 Pro Max នៅចំណុចមុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
* ករណីទី៧៖ ឆក់ទូរស័ព្ទ iPhone 11 នៅចំណុចហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
* ករណីទី៨៖ ឆក់ទូរស័ព្ទ OPPO នៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
* ករណីទី៩៖ ឆក់ទូរស័ព្ទ iPhone 12 Pro Max នៅចំណុចមុខម៉ាតមិនចាំយីហោ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣
* ករណីទី១០៖ ឆក់ទូរស័ព្ទ iPhone 7+ នៅចំណុចលើផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
ជនសង្ស័យចំនួន៥នាក់ ទី១៖ឈ្មោះ ឃួយ គង់ម៉េង ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី២៖ឈ្មោះ សាន ភត្រ្តា មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ, ទី៣៖ឈ្មោះ ធី ម៉េងហុង មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ, ទី៤៖ឈ្មោះ ចាន់ ធារិទ្ធ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៦៣ កែង៣៣០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង និងទី៥៖ឈ្មោះ លី សុភាព មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ។
វត្ថុតាងចាប់យក ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JA-6206, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខតាកែវ1O-9267, ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខកំពង់ឆ្នាំង1C-6504។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង