Banner KNP Detail Top

ដឹងការពិតខ្លះៗហើយ! ករណីឃាត់ខ្លួនមនុស្សមួយ ដោយកម្លាំង១ ក្រុមស្លៀកពាក់ជាស៊ីវិលជិះរថយន្តមួយគ្រឿង ចាប់ប្រជាពលរដ្ឋចូលក្នុងរថយន្ត ដោយមិនបានបញ្ជាក់អំពីមូលហេតុ

ដឹងការពិតខ្លះៗហើយ! ករណីឃាត់ខ្លួនមនុស្សមួយ ដោយកម្លាំង១ ក្រុមស្លៀកពាក់ជាស៊ីវិលជិះរថយន្តមួយគ្រឿង ចាប់ប្រជាពលរដ្ឋចូលក្នុងរថយន្ត ដោយមិនបានបញ្ជាក់អំពីមូលហេតុ (ការពិតគឺកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ចុះមកបង្ក្រាប បទល្មើសគ្រឿងញៀន)

ភ្នំពេញៈ តាមរយៈការបង្ហោះ បានលើកឡើងថា, រីឯមនុស្សមួយក្រុមនោះមិនបានបង្ហាញ អត្តសញ្ញាណរបស់ខ្លួនថា មកពីណានោះទេ។ ហេតុការណ៍នេះបានកើតឡើង នៅកង កំពង់ដកោះនរា ស្ថិតភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពី ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលមួយបានឡើងនៅ ជិតកំពង់ដកោះនរា មានករណីឃាត់ខ្លួនមនុស្សមួយ ដោយកម្លាំង១ ក្រុមស្លៀកពាក់ជាស៊ីវិលជិះរថយន្តមួយគ្រឿង បានចុះទៅចាប់ប្រជាពលរដ្ឋចូលក្នុងរថយន្ត របស់ខ្លួន ហើយ ដោយមិនបានបញ្ជាក់អំពីមូលហេតុ ដោយឃើញបែបនេះ ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាស្រែក ឆោឡោឡើង ទើបមនុស្សមួយក្រុមនោះបាន នាំគ្នាជិះរថយន្តចេញពីកន្លែងកើតហេតុ។ ចំណែកមនុស្សមិនត្រូវបានចាប់នោះទេ។
ជនរងគ្រោះឈ្មោះ មិន បូរ៉ា ភេទ ប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ ស្រី មករា ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងករណីនេះ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានប្រាប់សារព័ត៌មាន តាមទូរស័ព្ទថា ខ្ញុំទើបនឹងទទួលបានព័ត៌មាននេះ , ការពិតគឺកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាប បទល្មើសគ្រឿងញៀន ។ ប៉ុន្តែខ្ញុំមិនទាន់ទទួលបានព័ត៌មានច្បាស់អំពីមូលហេតុយ៉ាងណានោះនៅឡើយទេ។ ខ្ញុំបានឲ្យអធិការនគរបាលខណ្ឌច្បារអំពៅ ធ្វើកិច្ចការនេះ សួរនាំឲ្យបានច្បាស់លាស់ ដើម្បីដឹងការពិតក្នុងកម្រិតណា ចៀសវាងការយល់ច្រឡំពីមហាជន គាត់មានចម្ងល់ហើយបង្ហោះនៅព័ត៌មានមិនច្បាស់ការណ៍ ណាមួយពាក់ព័ន្ធទៅជារឿងផ្សេងឲ្យមានការភាន់ច្រឡំ។
លោកអភិបាលបានបញ្ជាក់ថា នៅក្នុងមូលដ្ឋាន ទោះមានបញ្ហាអ្វីក៏ដោយ ខ្ញុំត្រូវតែតាមដាន ឲ្យបានច្បាស់លាស់ ជាប្រយោជន៍ផ្ដល់ព័ត៌មានពិតឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានយល់ពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង