Banner KNP Detail Top

ជារឿងដ៏កម្រ ! តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាល ព្រោះ

ជារឿងដ៏កម្រ ! តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាល ព្រោះជេរប្រមាថនិងមិនស្តាប់ដំបូន្មាន

ភ្នំពេញ៖ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងរូបនេះ បារម្ភពីសុខទុក្ខ និងខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពផងដែរ។ ជារឿងដ៏កម្រដែលកើតមានឡើងក្នុងចង្កោមសិល្បៈគឺក្រោយពីតារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាល ព្រោះជេរប្រមាថនិងមិនស្តាប់ដំបូន្មាន។
ការប្រកាសរបស់លោក សំ សំអុល ជាឪពុកតារាចម្រៀងរូបនេះនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះតែជារឿងកម្រដែលធ្លាប់កើតមានលើអ្នកសិល្បៈ ខណៈដែលគេដឹងថាឪពុកម្តាយកម្រនឹងចិត្តដាច់កាត់កាលកូនខ្លួនឯងចោលណាស់ក្នុងសង្គមខ្មែរហើយមកប៉ះលើសិល្បករថែមទៀត។
មុននេះមានហ្វេសបុកមួយឈ្មោះ Sam Samol ដែលត្រូវជា ឱពុកបង្កើតរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់បានប្រកាសកាត់កាលកូនខ្លួនឯងចោល។ គណនីយនេះបានបញ្ចេញសារក្តៅៗនៅមុននេះថា “ខ្ញុំបាទ សំ សំអុល សូមប្រកាស កាត់កាល ជាសាធារណៈថាកូនម្នាក់នេះចោល ចាប់ពី ពេលនេះតទៅ ហើយក៍ឈប់ទទួលស្គាល់ជាកូនផង ដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪ ជេរ ប្រមាថម៉ែឪ .បើថ្ងៃក្រោយកូន នេះមានរឿងអី ទៅប្រព្រឹត្តខុសច្បាប់ខ្ញុំជាអាណាព្យាលមិនទទួលខុសត្រូវចំពោះមុខច្បាប់ទ្បើយ ថ្ងៃ ទី 22/03/2023”។ មុននេះលោកក៏បានបញ្ជាក់ដែរថា “ សូមអោយក្រុមគ្រួសារ ដែលជាសាច់ញាតិនៅខាងស្រុកឈូកខេត្ត កំពត ឈប់ទទួលស្គាល់ជាកូនចៅតទៅទៀត វាមិនមែនជាត្រកូលសំ ទៀតទ្បើយ។ ក្រៅពីការបញ្ចេញសារដ៏ភ្ញាក់ផ្អើលនេះហើយ ឱពុករបស់តារារូបនេះ បានទម្លាយ រូបភាពជាច្រើនសន្លឹក ថតជុំជាមួយគ្នាលក្ខណះគ្រួសារតាំងពីនៅតូចមកម្ល៉េះ។ យ៉ាងណាក៏ដោយជុំវិញរឿង៏រំសើបនេះយើងមិនអាចទាន់សុំការបកស្រាយពីតារាចម្រៀង លោក សំ សុវណ្ណារ៉ាក់ បាននៅឡើយទេ ថាពីក្រោយរឿងនេះមានរឿងអ្វី បានដល់ថ្នាក់ឱពុកខ្លួន ប្រកាសកាត់កាលចោលខ្លួនចោលបែបនេះ។ ប៉ុន្តែជារឿងកម្រដែលកើតមានឡើងក្នុងសង្គមខ្មែរព្រោះតែមនោសញ្ចេតនាម្តាយឪពុកកម្រនឹងដាច់ចិត្តលែងទទួលស្គាល់កូនខ្លួនឯងណាស់ ហើយគេនៅបន្តរងចាំតាមដានទៀតថាតើករណីនេះនឹងមានអ្វីជាបន្ត។
គួរបញ្ជាក់ដែរថា តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវបានទស្សនិកជន ស្គាល់ច្បាស់ក្រោយពីលោកបានក្លាយបេក្ខភាពលេចធ្លោរក្នុងកម្មវិធីប្រលង ចម្រៀង X Factor Cambodia និងក្រោយបញ្ចប់ការ ប្រលងមក លោកក៏បានក្លាយជាជាតារាចម្រៀងអាជីពកុងត្រាជាមួយផលិតហង្សមាស ៕

 

អត្ថបទដែលជាប់ទាក់ទង