Banner KNP Detail Top

អ្នកយកព័ត៌មានឱ្យសារព័ត៌មាន Mongabay លោក Gerry Flynn បានលើកឡើងថាលោកមិនទទួលខុសត្រូវលើអ្វីដែលសារព័ត៌មាន Cambodia Daily Khmer បានចុះផ្សាយដែលបានចោទប្រកាន់លោក ហ៊ុន ម៉ាណែត ថា……

អ្នកយកព័ត៌មានឱ្យសារព័ត៌មាន Mongabay លោក Gerry Flynn បានលើកឡើងថាលោកមិនទទួលខុសត្រូវលើអ្វីដែលសារព័ត៌មាន Cambodia Daily Khmer បានចុះផ្សាយដែលបានចោទប្រកាន់លោក ហ៊ុន ម៉ាណែត ថា……

ភ្នំពេញ៖ អ្នកយកព័ត៌មានឱ្យសារព័ត៌មាន Mongabay លោក Gerry Flynn បានលើកឡើងថាលោកមិនទទួលខុសត្រូវលើអ្វីដែលសារព័ត៌មាន Cambodia Daily Khmer បានចុះផ្សាយដែលបានចោទប្រកាន់លោក ហ៊ុន ម៉ាណែត ថានៅពីក្រោយការកាប់ឈើខុសច្បាប់នៅកម្ពុជានោះទេ និងបានស្នើដល់អ្នកអានចូលទៅមើលអត្ថបទដើមរបស់លោកដែលបានផ្សាយលើគេហទំព័រ Mongabay។
លោក Gerry Flynn បានឆ្លើយទៅនឹងសំណួររបស់ នៅកម្ពុជាផ្សាយជាភាសាអង់គ្លេសផងនោះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលសួរទាក់ទងនឹងការចុះផ្សាយខុសរបស់Cambodia Daily ថា «ឱ្យខ្ញុំសុំទោសផង សូមអ្នកទៅសួរ Cambodia Daily ចំពោះអ្វីដែលគេធ្វើចុះខ្ញុំមិនទទួលខុសត្រូវនូវអ្វីដែលបានផ្សាយនោះទេ។ ខ្ញុំស្នើដល់អ្នកដែលយល់ច្រលំអំពីស្ថានភាពនេះ គួរតែចូលទៅអានរឿង(ដើម)»។
សារព័ត៌មាន Cambodia Daily Khmer បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងចំណងជើងថា «សារព័ត៌មានអន្តរជាតិលាតត្រដាងពីបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត»។ ក្នុងខ្លឹមសារសារព័ត៌មាននេះបានចុះផ្សាយថា សារព័ត៌មាន Mongabay ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដែលបានបង្ហាញនូវរចនាសម្ព័ន្ធខ្សែស្រឡាយដែលនៅពីក្រោយបទល្មើសឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួនក្នុងនោះរួមមានលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ គឺឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដែលគេស្គាល់ជាទូទៅថាឧកញ៉ាជ័យផងដែរ។
ទោះជាយ៉ាងណាលោក ហ៊ុន ម៉ាណែត បានច្រានចោលការចុះផ្សាយរបស់ Cambodia Daily Khmer ដោយថា Cambodia Daily បានចុះផ្សាយខុសពីអត្ថន័យនៃអត្ថបទដើម និងស្នើដល់សារព័ត៌មានដែលឈរជើងនៅអាមេរិកមួយនេះបង្ហាញចំណុចនៅកន្លែងណានៃអត្ថបទរបស់ Mongabay ដែលចោទប្រកាន់លោក។
នៅថ្ងៃទី២២ ខែមីនា Cambodia Daily Khmer បានចុះផ្សាយអត្ថបទមួយទៀតដោយយកតារាងរចនាសម្ព័ន្ធគណបក្សប្រជាជនដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ហើយលោក ម៉ឹក សុផាន់ណារ៉េត ជាសមាជិកយុវជនគណបក្សប្រជាជននៅសហរដ្ឋអាមេរិកយកជាភស្ភុតាងមកចោទប្រកាន់។
ទោះជាយ៉ាងណាក្នុងអត្ថបទដែលចុះផ្សាយដោយ Mongabay ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា សារព័ត៌មាននេះបានសរសេរថា «មន្ត្រីពន្ធនាគារកម្ពុជាជាប់សង្ស័យក្នុងប្រតិបត្តិការកាប់ឈើស្របច្បាប់ទ្រង់ទ្រាយធំ» ដោយក្នុងនោះបានលើកឡើងពីឈ្មោះឧកញ៉ាជ័យដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងមហាផ្ទៃមានពាក់ព័ន្ធនឹងការកាប់ឈើនៅកម្ពុជា ខណៈសារព័ត៌មាននេះបានស្រាវជ្រាវពីប្រវត្តិរបស់លោកដែលថាជាសមាជិកយុវជនគណបក្សប្រជាជននៅសហរដ្ឋអាមេរិក ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលប៉ុណ្ណោះ។ ក្នុងអត្ថបទមិនមានចំណុចណាមួយដែលធ្វើការចោទប្រកាន់លោក ហ៊ុន ម៉ាណែត ថាជាមេខ្លោងនៅពីក្រោយការកាប់ឈើនៅកម្ពុជានោះទេ។
ថ្លែងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថាការចោទប្រកាន់ពី Cambodia Daily មកលើលោកគឺជារឿងហួសព្រំដែនដែលលោកទទួលយកមិនបាន ដោយសារការផ្សាយរបស់ Cambodia Daily បានកែច្នៃពីព័ត៌មានពីប្រភព ដើមដែលមានចេតនាទុច្ចរិត និងផ្សាយមិនពិតខុសពីអ្វីដែលប្រភពដើមបានសរសេរ។
លោកបន្ថែមថា «នៅក្នុងអត្ថបទដែលគេចុះមកនោះគឺគ្មានកន្លែងណាដែលក្នុងអត្ថបទដែលចុះដោយសារព័ត៌មាន Mogabey ដែលនិយាយថា ហ៊ុន ម៉ាណែត ជាមេបណ្ដាញឈ្មួញឈើខុសច្បាប់ទេ! អត់មាននិយាយសោះ»៕

អត្ថបទដែលជាប់ទាក់ទង