Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ និង ដកហូតវត្ថុតាង ករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា គឺគប់កញ្ចក់រថយន្ត ត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ

ឃាត់ខ្លួនជនសង្ស័យ និង ដកហូតវត្ថុតាង ករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា គឺគប់កញ្ចក់រថយន្ត ត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ

តាកែវ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សូត្រ ចន្ថា និង ដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវយកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីហើយ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣មាន ករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា គឺគប់កញ្ចក់រថយន្តនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពយកដុំថ្មចំនួន២ដុំទំហំ១៦សង់ទីម៉ែត្រ និង១ដុំទៀតទំហំ៤សង់ទីម៉ែត្រគប់ទៅលើ កញ្ចក់រថយន្តរបស់ជនរងគ្រោះ។
រថយន្តរបស់ជនរងគ្រោះរួមមាន៖
១-រថយន្តម៉ាក តូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង។
២-រថយន្តម៉ាក តូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ច៩៨៤១ភព២ របស់ជនរងគ្រោះឈ្មោះ ប៉េង ណាន ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេងបម្រុងនិងលូកដៃយកទូរស័ព្ទដែលនៅក្នុងរថយន្តតែត្រូវបានប្រជាការពារប្រទះឃើញស្រែកឆោរឡោជនសង្ស័យក៏រត់គេចខ្លូនបាត់។ មូលហេតុគឺជនសង្ស័យប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង