ភ្លៀងកក់ខែមួយមេ លាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើក ដំបូលផ្ទះប្រជាពលរដ្ឋ មួយចំនួននៃភូមិ ឃុំខ្លះ ក្នុងស្រុកថ្មពួកនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ភ្លៀងកក់ខែមួយមេ លាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើក ដំបូលផ្ទះប្រជាពលរដ្ឋ មួយចំនួននៃភូមិ ឃុំខ្លះ ក្នុងស្រុកថ្មពួកនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ នៅ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ភ្លៀងកក់ខែមួយមេ លាយឡំដោយខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យរបើក ដំបូលផ្ទះប្រជាពលរដ្ឋ មួយចំនួននៃភូមិ ឃុំខ្លះ ក្នុងស្រុកថ្មពួកនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនៃរដ្ឋបាលស្រុកថ្មពួកនិងស្រុកស្វាយចេក បានរាយការណ៍បឋម នៅយប់ ថ្ងៃទី២៣ ខែមីនា នេះថាៈ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១២ នៃកងពលតូច ថ្មើរជើងលេខ៥១ និងកងកម្លាំងចម្រុះ នគរបាល អាវុធហត្ថ យោធាស្រុក សហការនឹង មន្ត្រីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា ។
ប្រភពដដែល បានបន្តថា ក្នុងនោះ លំនៅឋាន និងរុក្ខជាតិផ្សេងទៀត ស្លាកសញ្ញា ដើមឈើហូបផ្លែ ដើមឈើផ្សេងទៀត ជាច្រើន ត្រូវបានខ្យល់កន្ត្រាក់ បំផ្លាញ ។ ប៉ុន្តែ មិនទាន់មានព័ត៌មាន ពីមនុស្សរងរបួសឬស្លាប់នោះទេ ។
ចំណែកបងប្អូនប្រជាពលរដ្ឋរងគ្រោះខ្លះ បានឱ្យដឹងថា ខ្យល់កន្ត្រាក់ក្នុងភ្លៀងកក់ខែ ដែលកាចនេះ បង្កឱ្យពួកគេ បាត់បង់ដំណេក នាយប់នេះ ដោយសារតែដំបូលផ្ទះ បានត្រូវខ្យល់កួចប៉ើង៕