Banner KNP Detail Top

បុរសម្នាក់ បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម ខណៈកំពុងជិះម៉ូតូ ត្រូវបាននារីម្នាក់

បុរសម្នាក់ បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម ខណៈកំពុងជិះម៉ូតូ ត្រូវបាននារីម្នាក់ បេីករថយន្តមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនលឿនវ៉ាជែងរថយន្តមួយគ្រឿងទៀត ជ្រុលបុកចំពីមុខពេញទំហឹង

បុរសម្នាក់ បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម ខណៈកំពុងជិះម៉ូតូ ត្រូវបាននារីម្នាក់

ភ្នំពេញ: កាលពី យប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ២៦១ ក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ស៊ីនសម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋានស្នាក់នៅ ផ្ទះលេខ១៥១ ផ្លូវ២១៧ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនរាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-១២៥ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IS-4408ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើប ម៉ាកMeredesមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខខេមរភូមិន្ទ06-2-9751បើកបរដោយនារីម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបានវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលជនគ្រោះបោកក្បាលផ្ទប់និងកញ្ចក់រថយន្តផ្លោងធ្លាក់មកបោកនិងថ្នល់បន្ថែមទៀតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបានបើកអូសម៉ូតូជាង ២០ ម៉ែត្រទើបខ្ទៀតចេញរួចបន្តទៅមុខជិត១០០ ម៉ែត្រទៀត អ្នកបើកបរបានឈប់រថយន្តរួចបើកទ្វារចុះរត់គេចខ្លួនបាត់។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង