Banner KNP Detail Top

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបង្ហាញឲ្យដឹងថាឆ្នាំ២០២២កន្លងទៅក្រសួងសម្រេចបាននូវការងារប្រកបដោយមោទ នភាពជាច្រើនដើ ម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅផលិតកម្មដំណាំសម្រេចបានចំនួន ៣៤.៧១លានតោនក្នុងនោះដំណាំស្រូវចំនួន១១.៦២លានតោនដោយមានអតិរេក ៦.២៩លានតោនដំណាំ សាកវប្បកម្មចំនួន ៤.៤២លានតោននិងដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។
កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មដែលមានតម្លៃសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៨.៦ លានតោនទៅកាន់ទិសដៅ៧៤ប្រទេស កើនឡើង៧.៨ភាគរយ ធៀបឆ្នាំ២០២១(៧.៩លានតោន)ក្នុងនោះការនាំចេញអង្ករសម្រេចបាន៦៣៧ពាន់តោនកើនឡើង៣.២៣ភាគ រយធៀបឆ្នាំ២០២១(៦១៧ពាន់តោន)និងកសិផលក្រៅពីស្រូវអង្ករសម្រេចបាន៥.៧៨លានតោនកើនឡើង ១១.៦ភាគរយធៀបឆ្នាំ២០២១(៥.០១លានតោន ) ។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ភាគ រយក្នុងផលិតផលសរុបក្នុងស្រុក។
ក្រសួងបានចុះបញ្ជីពូជស្រូវថ្មីពីរប្រភេទគឺចំប៉ីស ៧០ និងកង្រីដែលទើបត្រូវបានបង្កាត់ ។ ពូជចំប៉ីស ៧០ គឺជាប្រភេទពូជស្រូវស្រាលមានអាយុកាលពី៩៣ ដល់៩៧ថ្ងៃមានគ្រា ប់អង្ករសថ្លាក្លិនក្រអូបឈ្ងុយនិងផ្តល់ទិន្នផលជាមធ្យម៣.២ដល់ ៤.៩តោន/ហិកតា ។ ឯពូជកង្រីក៏ជាប្រភេទពូជស្រូវស្រាលដែរប៉ុន្តែមានអាយុកាលកាន់តែខ្លីគឺត្រឹមតែ៧៨ ដល់ ៨៤ថ្ងៃប៉ុណ្ណោះជាស្រូវមិនប្រកាន់រដូវនិងផ្តល់ទិន្នផលជាមធ្យម ៤.៣ ដល់ ៧.១តោន/ហិកតា។ ពូជចំប៉ីស ៧០ គឺជាស្នាដៃរបស់លោកបណ្ឌិត អ៊ុក ម៉ាការា អតីតនាយកវិទ្យាស្ថាន CARDIហើយពូជកង្រីគឺជាស្នាដៃរបស់លោកបណ្ឌិត ឃុន លាងហាក់ ។
ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៨២ពាន់តោនកើនឡើង ៣.៨ភាគរយ ធៀបឆ្នាំ២០២១។ ការនាំចេញកៅស៊ូសម្រេចបានជាង ៣៧២ពាន់តោនគិត ជាទឹកប្រាក់ចំនួន ៥២៧.៧៧លានដុល្លារអាមេរិកកើនឡើង ១.៨១ភាគរយ ធៀបឆ្នាំ២០២១។
វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាបង្កើតបានក្លូនកៅស៊ូចំនួន២ប្រភេទ(G12 និងG19)ដែលក្លូនទាំងពីរមានសក្តានុពលផ្តល់ជ័រខ្ពស់លើសពូជធម្មតាប្រហែល ៣០ ភាគរយ ។ ក្លូនទាំងពីរកំពុងត្រូវអង្កេតនិងវាយតម្លៃពីគុណភាពក្នុងរយៈពេលវែង មុននឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំខាងមុខ។ ក្រសួងក៏បានជំរុញឱ្យមានការអភិរក្ស និងព្យាបាលដើមកៅស៊ូចាស់ៗដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងឱ្យបានល្អ និងជំរុញឱ្យវិទ្យាស្ថានពង្រីកការផលិត ពូជកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះតាមតម្រូវការជាក់ ស្តែងនៅទូទាំងប្រទេស។
អនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វនៅតែបន្តធានាបានការផ្គត់ផ្គង់សាច់និងផលិតផលសត្វសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងឆ្នាំ ២០២២ផលិតកម្មសត្វ សរុបសម្រេចបាន ៦៥.២០លានក្បាលកើនឡើង ៨.៨ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងដល់៤១ភាគរយស្មើនឹង ២៦.៥៦លាក្បាល។ ពាក់ព័ន្ធការងារសុខភាពសត្វក្រសួងបានបន្តពង្រឹងសេវាចាក់ ថ្នាំការពារជំងឺឆ្លងសត្វនិងព្យាបាលជំងឺសត្វជូនប្រជាជននិងគ្រប់គ្រងជំងឺឆ្លងសត្វបានល្អប្រសើរដោយបាន ទប់ស្កាត់ការផ្ទុះឡើងជាថ្មីនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈការពង្រឹងការឃ្លាំមើលនិងការឆ្លើយតបបានទាន់ពេលវេលា។
ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពត្រូវបានជំរុញដើម្បីធានាបាននូវការផ្គត់ផ្គង់កាត់បន្ថយការនាំចូលនិងរក្សាបានតុល្យភាពតម្លៃទីផ្សារ។ ផលនេសាទនិងវារីវប្បកម្មសម្រេច បានជាង៨៦២ពាន់តោនក្នុងឆ្នាំ២០២២ កើនឡើង០.៦៨ភាគរយធៀបឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងអនុវិស័យព្រៃឈើក្រសួងបានសហការជាមួយស្ថាប័នស្រាវជ្រាវជាតិ-អន្តរជាតិនិងបានកត់ត្រាឃើញនូវប្រភេទរុក្ខជាតិនិងសត្វព្រៃថ្មីៗមួយចំនួនថែមទៀតដូចជា កេសរកូល ២៥ប្រភេទ, រុក្ខជាតិផ្សេងៗ ៤៥០ប្រភេទ,ថនិកសត្វតូចៗ និងប្រចៀវ-ជ្រឹង៧៩ប្រភេទ, បក្សី ១០៨ប្រភេទ,ឧរង្គសត្វ (ល្មូន) ២៥ប្រភេទ,ថលជលិកសត្វ(សត្វរស់ក្នុង ទឹកនិងលើគោកបាន) ២៥ប្រភេទនិងបាណកសត្វនិងសត្វឥតឆ្អឹងកង (សត្វល្អិត) ១៥០ប្រភេទ។
ចំពោះការងារគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចក្រសួងបានត្រួតពិនិត្យការអនុវត្តរបស់ក្រុមហ៊ុននៅទូទាំងប្រទេសជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តតាមផែនការកំណត់។ ជាមួយគ្នានេះការវាយតម្លៃពីលទ្ធភាពជាក់ស្តែងក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន មួយចំនួនដែលមានវឌ្ឍនភាពតិចតួចក៏នឹងឈានទៅដល់ការស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីនិរាករណ៍គម្រោ ងនិងប្រគល់ឱ្យទៅក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពពិតប្រាកដទទួលអនុវត្តបន្តដោយមិនបង្កើតដីសម្បទានសេដ្ឋកិច្ចថ្មីទៀតឡើយ។

វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀងលើកកម្ពស់កម្រិតជីវភាពប្រជាជនកាត់បន្ថយភាពក្រីក្របង្កើនការនាំចេញនិងទ្រទ្រង់កំណើ នសេដ្ឋកិច្ចជាតិទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនិងវិបត្តិសកលក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង