Banner KNP Detail Top

ខេត្តតាកែវ : ក្មេងស្រីដែលដង្ហោយរកជំនួយសុំត្រឡប់ពីប្រទេសចិន បានត្រឡប់ដល់ផ្ទះដោយសុវត្ថិភាពហើយ..!

ខេត្តតាកែវ : ក្មេងស្រីដែលដង្ហោយរកជំនួយសុំត្រឡប់ពីប្រទេសចិន បានត្រឡប់ដល់ផ្ទះដោយសុវត្ថិភាពហើយ..!

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្មេងស្រី វៀត វៀង ដែលបងប្អូនបានឃើញនាង ដង្ហោយរកជំនួយជួយនាងត្រឡប់មកផ្ទះវិញ កាលពីដើមខែ មករា ២០២៣ ត្រូវបាន ក្រសួងសង្គមកិច្ច ស្ថានទូតកម្ពុជានៅប្រទេសចិន សហការ ជាមួយស្ថានទូតចិន បានសម្របសម្រួលបញ្ជូនត្រឡប់ មកប្រទេសកម្ពុជាវិញ តាមរយៈការជួយគាំទ្រពីអង្គការ រតនៈ
អ៊ិនធើណាសិនណាល់ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣
ឥលូវនេះ វៀត វៀង បានត្រឡប់ទៅដល់ផ្ទះហើយ ដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកអភិបាលស្រុក បូរីជលសារ លោកមេឃុំកំពង់សាំង លោក មេភូមិសង្គមមានជ័យ និង ឳពុកម្តាយរបស់នាងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង