Banner KNP Detail Top

រថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈបើកបរសុខៗផ្ទុះកង់មុខ រេចង្កូតឡើងសួនទ្រូងផ្លូវ បណ្តាលឲ្

រថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈបើកបរសុខៗផ្ទុះកង់មុខ រេចង្កូតឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់មុខ រងការខូចខាត

ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ ហេតុការណ៍គ្រឿងថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈបើកបរសុខៗផ្ទុះកង់មុខ រេចង្កូតឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់មុខ រងការខូចខាត នៅតាមផ្លូវ៦០ម៉ែត្រ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
មុនកើតហេតុ គេបានឃេីញរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2371 ដឹកឥដ្ឋ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់មុខខាងឆ្វេង រេទាញចង្កូតបុកឡើងសួនទ្រូងផ្លូវ កល់ជាប់ កាច់កង់មុខ បែកម៉ាសុីនខ្ទេច ហូរប្រេងពេញផ្លូវ តែមិនបង្កឲ្យអ្នកណារងរបួស ។
ក្រោយកើតហេតុ ខាងក្រុមហ៊ុនចិន យកគ្រឿងចក្រដឹកខ្សាច់យកទៅលប់ ប្រេងដែលហូរប្រលាក់តាមផ្លូវ ការពាររអិល ។ ចំណែកម្ចាស់រថយន្ត បានធ្វេីការសម្របសម្រួលគ្នាជាមួយក្រុមហ៊ុនចិនធ្វើផ្លូវ៦០ម៉ែត្រ ព្រោះផ្លូវខាងលើស្ថិតក្នុងការគ្រប់គ្រង ស្ថាបនា ជួសជុល ដោយក្រុមហ៊ុននៅឡើយ និងរករថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង