ករណីឃាតកម្មនេះ! ស្រាវជ្រាវរហូតដល់ឈាន ទៅឃាត់ខ្លួនជនសង្ស័យ ដែលជាឃាតករ គឺប្រពន្ធជាអ្នកអារក សម្លាប់ប្តីកំពុងតែ
ករណីឃាតកម្មនេះ! ស្រាវជ្រាវរហូតដល់ឈាន ទៅឃាត់ខ្លួនជនសង្ស័យ ដែលជាឃាតករ គឺប្រពន្ធជាអ្នកអារក សម្លាប់ប្តីកំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះ
ខេត្តកំពង់ធំ៖ ស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យ ដែលជាឃាតករ។ នោះគឺប្រពន្ធរបស់របស់បុរសរងគ្រោះ ជាអ្នកអារកសម្លាប់នៅលើគ្រែក្រោមផ្ទះ។
ស្ត្រីជនសង្ស័យ មានឈ្មោះ លាវ លុយ អាយុ ៤៣ឆ្នាំ រស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះ យុន សារៀង ភេទប្រុស អាយុ ៤៤ឆ្នាំ ត្រូវជាប្តី។
គួររំលឹកថា ពាក់ព័ន្ធករណីឃាតកម្មនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ខណៈជនរងគ្រោះ ជាប្តីកំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះ ក្រោយពីបង្កហេតុរួច ជនសង្ស័យ ដែលជាឃាតករ បានរត់គេចខ្លួនបាត់។
នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នំា២០២៣នេះ ជនសង្ស័យបានសារភាពថា តាំងពីរៀបការនឹងគ្នាមក រូបគាត់ និងប្តី ដែលគាត់សម្លាប់នោះ មានកូនចំនួនពីរនាក់ ជាចំណងដៃ ប្រុសម្នាក់ និងស្រីម្នាក់ តែពួកកូនៗរបស់គាត់ បាននាំគ្នាទៅរកការងារធ្វើ នៅឯទីក្រុងភ្នំពេញអស់ហើយ នៅសល់តែពួកគាត់ពីរនាក់ប្តីប្រពន្ធនោះទេ។
ចំណែកមូលហេតុ ដែលបង្ខំចិត្តរបស់គាត់ ឲ្យចិត្តដាច់ ហ៊ានសម្លាប់ប្តីគាត់នេះ ក៏ដោយសារតែអស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ ដែលប្តីរបស់គាត់ បែកគំនិតមានស្រីផ្សេង ហើយតែងតែរករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់មកលើរូបគាត់ ជាប្រពន្ធស្ទើរគ្មានលោះថ្ងៃនោះទេ ឯរឿងលុយកាក់វិញនោះ ចាប់តាំងពីប្តី មានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធ យកមកចាយវាយ ឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់ មើលឃើញ និងចាំចាប់តែកំហុសរបស់គាត់ជានិច្ច។ គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធជួបតែរឿងក្តៅក្រហាយ។ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយនឹងជេរប្រមាថមើលងាយ និងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លាប់ចោលនោះ នៅពេល ដែលឱកាសល្អ មកដល់ ពេលឃើញប្តីរបស់គាត់ មកពីរកស្រីវិញ ហើយប្រាស់ខ្លួនដេកនៅលើគ្រែក្រោមផ្ទះនោះ គាត់ក៏យកកាំបិត កាញ់ចែត មកកាប់ផ្តាច់បំពង់កប្តីរបស់គាត់ ធ្វើឲ្យប្តីគាត់ ប្រកាច់ បាញ់ឈាមដាច់ខ្យល់ស្លាប់ភ្លាមៗ មួយរំពេច ហើយរូបគាត់ ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ច ចាប់ខ្លួនបាន។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងរួច ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្ត នៅល្ងាចថ្ងៃទី២៤ ខែមីនានេះ តាមដីការបស់តុលាការ ខេត្តកំពង់ធំ៕