លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ភីអិនអិន( PNN) បញ្ជូនពីវៀតណាមមកផ្ទះវិញថ្ងៃនេះ បន្ទាប់ពីស្ថានភាពជំងឺមិនធូរស្រាល
លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ភីអិនអិន( PNN) បញ្ជូនពីវៀតណាមមកផ្ទះវិញថ្ងៃនេះ បន្ទាប់ពីស្ថានភាពជំងឺមិនធូរស្រាល
ស្ទឹងត្រែង៖ នៅថ្ងៃទី ២៤ខែមីនាឆ្នាំ២០២៣នេះ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ភីអិនអិន( PNN) ប្រចាំខេត្តស្ទឹងត្រែងដែលជួបឧបទ្ទវហេតុ ធ្លាក់ចូលអណ្ដូងជម្រៅជិត៤០ម៉ែត្រនៅក្នុងដីចម្ការមួយកន្លែងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រុមសាច់ញាតិបានបញ្ជូនចេញពីមន្ទីរពេទ្យប្រទេសវៀតណាមមកផ្ទះនៅខេត្តស្ទឹងត្រែងវិញហើយបន្ទាប់ពីស្ថានភាពមិនទាន់ធូរស្រាល។
គួររំលឹកថា មុនពេលកើតហេតុលោក ឡន វណ្ណា និងក្រុមគ្រួសារបានទៅសម្រាកនៅដីចម្ការរបស់លោកក្នុងខេត្តមណ្ឌលគិរី។បីថ្ងៃមុនពេលថ្ងៃរៀបលិចលោកបានដើរថតរូបភាពជុំវិញដីពេលថ្ងៃហៀបលិចដោយមិននឹកស្មានក៏បានជួបហេតុការណ៍អាក្រក់ចៃដន្យធ្លាក់ចូលអណ្ដូងចាស់ពុំមានទឹកដែលមានជម្រៅប្រហែល៣០ ទៅ ៤០ម៉ែត្រ។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានបញ្ជាក់ថា ករណីលោកឡនវណ្ណាអ្នករាយការណ៍ព័ត៌មានឱ្យទូរទស្សន៍ ភីអិនអិន ធ្លាក់ចូលអណ្ដូងកម្លាំងរបស់លោកនិងអ្នកសារព័ត៌មានជាច្រើនបានជួយជ្រោមជ្រែងបញ្ជូនទៅប្រទេសវៀតណាម។
ដំណឹងចុងក្រោយនៅរសៀលថ្ងៃទី២៤ខែមីនានេះក្រុមសាច់ញាតិបានបញ្ជូនលោក ឡន វណ្ណា ចេញពីមន្ទីរពេទ្យមកខេត្តស្ទឹងត្រែងដោយស្ថានភាពមិនមានការធូរស្រាលនៅឡើយ៕