ប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមអបអរសាទរ និងជូនពរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម នៅខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
ប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមអបអរសាទរ និងជូនពរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម នៅខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
នៅរសៀលថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តមណ្ឌលគិរីអញ្ជើញចូលរួមអបអរសាទរ និងជូនពរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម នៅខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយប្រតិភូខេត្តមណ្ឌលគិរីរួមមាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជាប់ព្រំដែនខេត្តដាក់ឡាក់។ ដែលពិធីនេះធ្វើឡើងនៅទីក្រុងបួនម៉ាធួត ខេត្តដាក់ឡាក់ ប្រទេសវៀតណាម ៕