Banner KNP Detail Top

តារាសម្ដែងស្រីស្រស់ កញ្ញា នី មុន្នីនាថ មហាជនតែងតែលើកសរសើរមិនដាច់ពីមាត់ អំពីរូបសម្រស់របស់នាង ទាំងចរិត ការនិយាយ សំដីសំដៅចេញមកបែបទន់ភ្លន់ រួសរាយរាក់ទាក់ បានចេញមុខមកបង្ហោះរូបមួយសន្លឹក

តារាសម្ដែងស្រីស្រស់ កញ្ញា នី មុន្នីនាថ មហាជនតែងតែលើកសរសើរមិនដាច់ពីមាត់ អំពីរូបសម្រស់របស់នាង ទាំងចរិត ការនិយាយ សំដីសំដៅចេញមកបែបទន់ភ្លន់ រួសរាយរាក់ទាក់ បានចេញមុខមកបង្ហោះរូបមួយសន្លឹក ដ៏គួរអោយទាក់ទាញ


ភ្នំពេញ ៖ នៅសុខៗ កំពូលតារាស្រីដ៏មានស្នាដៃ និងទេពកោសល្យសម្ដែងនៅក្នុងខ្សែភាពយន្តរឿងភាគខ្មែរ កញ្ញា នី មុន្នីនាថ រូបនេះ និយាយយ៉ាងចាក់ដោតអោយពុកម៉ែបងប្អូនបានដឹងបែបនេះថា «គ្មានអ្វីបរាជ័យនោះទេ លើកលែងតែយើងមិនព្យាយាមធ្វើវាបន្តទៀតប៉ុណ្នោះ»។ តារាស្រីរូបនេះ បានបន្តអោយដឹងទៀតយ៉ាងដូច្នេះថា «ហេតុផលនៃការអភ័យទោស គឺដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង ដើម្បីសុខភាពខ្លួនឯង ព្រោះបើរំលងវាចោល យើងនឹងត្រូវព្យាបាលវាមកវិញ បើយើងជាប់ជំពាក់នឹងកំហឹង យើងនឹងឈប់រីកចម្រើន ឯចិត្តរបស់យើងក៏កាន់តែចង្អៀតផងដែរ»។
តារាសម្ដែងស្រីស្រស់ កញ្ញា នី មុន្នីនាថ ដែលអ្នកទាំងអស់គ្នាតែងតែលើកសរសើរមិនដាច់ពីមាត់ អំពីរូបសម្រស់របស់នាង ទាំងចរិត ការនិយាយ សំដីសំដៅចេញមកបែបទន់ភ្លន់ រួសរាយរាក់ទាក់រូបនេះ បានចេញមុខមកបង្ហោះរូបមួយសន្លឹកដ៏គួរអោយទាក់ទាញ ដោយបានឆ្លៀតភ្ជាប់បង្ហើបបញ្ចេញនៅសំណេរប៉ុន្មានឃ្លាដ៏គួរអោយចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនពាក់ព័ន្ធនឹងរឿងរ៉ាវមួយចំនួន រហូតដល់ថ្នាក់ធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្រដែលតែងតែស្រលាញ់ចូលចិត្តតារាស្រីរូបនេះ នាំគ្នាសម្ដែងការនឹកស្មានមិនដល់ ស្ទើរតែគ្រប់ៗគ្នាតែម្ដង។
អ្នកខ្លះទៀតបានចូលទៅខមិនបន្តថា «ពិតជាត្រឹមត្រូវខ្លាំងណាស់កូន កម្មពាររំងាប់ទៅដោយការមិនចងពារ អ្នកណាសាងអី អ្នកនឹងច្បាស់ជាបាននឹងជាក់ជាមិនខាននោះឡើយណាកូន» «ស្អាតហើយ មានចិត្តបុណ្យនៅក្នុងខ្លួនទៀត នេះទើបបានហៅថា ស្អាតពិតប្រាកដមែន» «កង់វិល លុះត្រាតែមនុស្សបញ្ជាជិះ ឬបើកបរ បើមនុស្សមិនមានចលនាកាយវិការចឹងរបស់អ្វីក៏ដោយ ក៏មិនអាចទៅមុខបានដែរ គ្រប់កិច្ចការទាំងអស់ដែលត្រូវមានចលនារស់ ដើម្បីបន្ត» «ពង្រីកគោលដៅច្រើនក្នុងពេលតែមួយ បើមានលទ្ធភាព ការបរាជ័យក៏ជាមេរៀន បទពិសោធន៍ដែរ តែប្រឹងស្វែងយល់បន្ថែមទៀត» «មានន័យថា គ្មានអ្វីដែលយើងត្រូវស្លា.ប់ទេ ពេលដែលយើងបន្តមិនចង់ស្លា.ប់ មែនទេ? តើអាចទៅរួចទេ?» «សេចក្តីព្យាយាមតែងតែនាំយកភាពជោគជ័យមកដល់យើង»។
ខ្លះទៀតបានលើកឡើងចំៗថា «ខ្ញុំមិនចេះតែនិយាយយ៉ាងមិចនោះទេបង ហេតុអ្វីក៏បងស្រស់ស្អាតបែបនេះ? មើលយូរៗទៅកាន់តែក្មេងទៅៗ មិនខ្ចីចាស់ទាល់តែសោះឡើយ សូមសរសើរតែម្ដង ចរិតក៏បាន ការនិយាយស្ដីក៏ពីរោះ ទន់ភ្លន់ ចរិយាសមសួន សាកសមជាតារាសម្ដែងដ៏ល្អឥតខ្ចោះពិតមែន គួរអោយស្រលាញ់ខ្លាំងណាស់»។
យ៉ាងណាមិញ បើយើងនាំគ្នាក្រឡេកមកដឹង ប៉ុន្មានឆ្នាំមកនេះ តារាស្រីដែលមានឈ្មោះជាទឹកភ្នែក នី មុន្នីនាថ នាងហាក់សូវមិនខ្វល់ខ្វាយនៅក្នុងអាជីពនេះឡើយ ពោលគឺនាងងាកទៅធ្វើការងារសង្គមយ៉ាងសស្រាកសស្រាំ ផ្នែកផ្តល់ឈា.មដែលសព្វថ្ងៃ នី មុន្នី នាថ ក៏មានតួនាទីជាប្រធានមូលនិធិឈាមផងដែរ។ ដោយសារពេញចិត្តជាមួយការងារសង្គមមួយនេះ ទើបធ្វើឱ្យ ស្រីស្អាត នី មុន្នីនាថ ហាក់ឃ្លាតឆ្ងាយពីការងារសម្តែង។ ជាមួយនឹងការសរសើរពីសម្រស់របស់តារាសម្តែង នី មុន្នីនាថ ក្នុងការតែងខ្លួនបែបធម្មជាតិៗ ប្លែកភ្នែក ដូចកាលពីកន្លងទៅ ក្រោយនាងបានតែងខ្លួនជានារីគំនូរនោះរួចមក ក៏បានឃើញថា មានអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់នាងជាច្រើនតែម្ដង ចង់ឱ្យនាងវិលមកចាប់អាជីពសម្តែងវិញ តែយ៉ាងណា តារាសម្តែងរូបនេះ ធ្លាប់ព្រលយថា នាងនឹងត្រឡប់មកចាប់ការងារសម្តែងវិញ ក្រោយមូលនិធីផ្តល់ឈា.មរបស់នាងមានភាពល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង