Banner KNP Detail Top

ចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមដីការបស់សាលាដំបូងខេត្ត

ចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមដីការបស់សាលាដំបូងខេត្ត

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៥ ខែមីនា ឆ្នាំ២០២៣នេះ លោកបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីការបស់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ឃាត់ខ្លួនជនជាប់ចោទរូបនេះ បានធ្វេីឡេីងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៣០នាទី នៅចំណុចភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ជាក់ស្ដែងអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៩៣ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ពិរុទ្ធជនម្នាក់ ឈ្មោះ បូ រ៉ើន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិផ្ទះលេខ៤៦០ ក្រុមទី០៨ ភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទរក្សាទុកចែកចាយ និងជួញដូរដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង