Banner KNP Detail Top

សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញស្លាប់ ត្រង់ចំណុចក្រុមចុងរ៉ាង

សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញស្លាប់ ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះទេ


មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ៖ សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញស្លាប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សត្វដំរីព្រៃញីមួយក្បាលសង្ស័យ រអិលជើងធ្លាក់ចម្រាំងភ្នំងាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រោយពីពលរដ្ឋប្រទះសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាបព់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ បានធ្វើការវាស់វែងសត្វដំរី បណ្តោយ៤.២ម៉ែត្រ, កម្ពស់២.៣ម៉ែត្រ, ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។
ក្រោយពីក្រុមការងារមន្ទីរបរិស្ថានបានពិនិត្យ និងធ្វើការកោសល្យវិច្ឆ័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង