Banner KNP Detail Top

ឃាត់ខ្លួនជនដៃដល់ ប្រេីកាំបិតកាប់ទៅបុរសម្នាក់ តែមិនស្លាប់ នៅបាត់ដំបង

ឃាត់ខ្លួនជនដៃដល់ ប្រេីកាំបិតកាប់ទៅបុរសម្នាក់ តែមិនស្លាប់ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឃាតកម្មមិនបានសម្រេច (ប្រើកាំបិតប្រឡាយតាត់) កើតឡើង០១លើក ដែលបង្កឡើងដោយជនសង្ស័យម្នាក់។
ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាន ឆើត ហៅ ឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពប្រើប្រាស់កាំបិតប្រឡាយតាត់កាប់ហើយកាប់ទៀត លើជនរងគ្រោះម្នាក់ឈ្មោះ ផា ផុន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្ដាលឲ្យរបួសធ្ងន់ ចំលើករខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្ររ ជម្រៅ ២.៥០សង់ទីម៉ែត្រ និងករដៃខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្រ ជម្រៅ ០.៣០សង់ទីម៉ែត្រ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកនៅមន្ទីពេទ្យពពីរ ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការសាកសួរចំពោះមូលហេតុនៃករណីឃាតកម្មនេះ ដែលតាមចម្លើយជាបឋមជនសង័្សយបានឆ្លើយថា មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះ ក្នុងគោលបំណងចង់ឲ្យជនរងគ្រោះស្លាប់តែមិនបានសម្រេច។ សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង