Banner KNP Detail Top

យុវជន ជាសិស្សសាលា ៣នាក់ បានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូប បណ្តាលឱ្យ

យុវជន ជាសិស្សសាលា ៣នាក់ បានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូប បណ្តាលឱ្យស្ត្រីម្នាក់ រងរបួស បាក់ជើងខាងឆ្វេង

កំពង់ធំ៖ ស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួនបីនាក់ យកមកកសាងសំណុំរឿង តាមនីតិវិធី ក្រុមក្មេងស្ទាវទាំងបីនាក់ រួមមាន៖ ទី១-ឈ្មោះ រ៉ុម សារាម ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃ ឃុំសំពោច ស្រុកស្ទោង មុខរបរសិស្ស ទី២-ឈ្មោះ ទន សីហា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិល្វា ឃុំសំពោច ស្រុកស្ទោង មុខរបរសិស្ស និងទី៣-ឈ្មោះ វន វីវ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មុខរបរសិស្ស។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២០ និង ៣០នាទី យប់ថ្ងៃទី២៤មីនា បន្ទាប់ពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មកថា នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង មានករណីក្រុមក្មេងឆក់កាបូបរបស់ជនរងគ្រោះ ធ្វើពីកំប្លោក មិនបានសម្រេច ដែលបង្កឡើងដោយក្រុមជនសង្ស័យ មានគ្នាចំនួន ០៣នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ប្រព្រឹត្តទៅលើជនរងគ្រោះ ឈ្មោះ យ៉ន ពិសី ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេង រួចមក សមត្ថកិច្ច បានចុះស្រាវជ្រាវ ទើបដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតចេញពីរោងការមួយកន្លែង ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ក្នុងគោលបំណងវិលត្រឡប់ទៅផ្ទះវិញ លុះជិះម៉ូតូចេញមកដល់ខ្លោងទ្វារផ្សារស្ទោងអភិវឌ្ឍន៍ ជនរងគ្រោះ ក៏បានជួបនឹងក្មេងប្រុសចំនួន ០៣នាក់ អង្គុយនៅលើម៉ូតូ តែនាងពុំចាប់អារម្មណ៍នោះទេ ហើយក៏ជិះម៉ូតូហួសទៅ រហូតដល់ចំណុចភូមិស្លាក់ក្រាញ់ ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញពួកក្មេងប្រុសទាំងបីនាក់នោះ ពួកវាជិះម៉ូតូ ដេញតាមជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់យកកាបូបធ្វើពីកំប្លោក ដែលព្យួរ និងដៃម៉ូតូខាងធ្វេងរបស់នាង តែពុំបានសម្រេច បណ្ដាលឲ្យជនរងគ្រោះ ដួលហើយម៉ូតូសង្កត់ពីលើបាក់ជើងខាងឆ្វេង និងស្នាមរលាត់ស្បែកលើកំភួនដៃឆ្វេងប្រវែង ១០ស.ម ជនរងគ្រោះ កំពុងតែសម្រាកព្យាបាលនៅផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង