Banner KNP Detail Top

ប្រជាពលរដ្ឋបាននាំគ្នា ទៅដុតយកសម្បុកឱម៉ាល់ នៅក្បែរចំការអំពៅ បណ្តាលឱ្យអណ្ដាតភ្លើងឆាបឆេះអស់ចំនួន៦ហិកតា

ប្រជាពលរដ្ឋបាននាំគ្នា ទៅដុតយកសម្បុកឱម៉ាល់ នៅក្បែរចំការអំពៅ បណ្តាលឱ្យអណ្ដាតភ្លើងឆាបឆេះអស់ចំនួន៦ហិកតា

ខេត្តសៀមរាប ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៤០នាទីល្ងាច ហើយរលត់ទៅវិញនៅវេលាម៉ោង២០និង៤០នាទីយប់ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ករណីអគ្គិភ័យភ្លើងឆេះចំការអំពៅ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបនេះ បណ្ដាលឱ្យរងការខូចខាតអស់ចំនួន៦ហិកតា ដែលមានម្ចាស់ឈ្មោះ ឆេត សុភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បន្ទាប់ពីកើតហេតុ លោកបានសហការជាមួយរថយន្តបង្ការពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរា និងរថយន្តបង្ការពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ ដើម្បីជួយសង្គ្រោះបន្ទាន់ ដោយមានចំនួន៥គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿង (ប្រើប្រាស់ទឹកអស់២ឡាន), រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរាចំនួន២គ្រឿង (ប្រើប្រាស់ទឹកអស់២ឡាន) និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន១គ្រឿង (ប្រើប្រាស់ទឹកអស់) ទើបអាចទប់ទល់ជាមួយនឹងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ ។
មូលហេតុ គឺមកពីមានបងប្អូនប្រជាពលរដ្ឋនាំគ្នាដុតភ្លើងយកសម្បុកឱម៉ាល់នៅក្បែរនោះ ទើបបណ្តាលឱ្យភ្លើងរាលដាលឆេះបែបនេះតែម្តង។ ចម្ការអំពៅដែលឆេះអស់ចំនួន៦ហិកតានេះ សមត្ថកិច្ចមិនបានបញ្ជាក់ថា តើអស់ទឹកប្រាក់ចំនួនប៉ុន្មាននោះទេ?៕

អត្ថបទដែលជាប់ទាក់ទង