Banner KNP Detail Top

មន្ត្រីសាលាឃុំម្នាក់ បានស្លាប់នៅនឹងកន្លែង ព្រោះតែបើក រថយន្ត បុកបង្កាន់ដៃស្ពាន រួចក្រឡាប់ដោយខ្លួនឯង

មន្ត្រីសាលាឃុំម្នាក់ បានស្លាប់នៅនឹងកន្លែង ព្រោះតែបើក រថយន្ត បុកបង្កាន់ដៃស្ពាន រួចក្រឡាប់ដោយខ្លួនឯង

មន្ត្រីសាលាឃុំម្នាក់ បានស្លាប់នៅនឹងកន្លែង ព្រោះតែបើក រថយន្ត បុកបង្កាន់ដៃស្ពាន រួចក្រឡាប់ដោយខ្លួនឯង
កែបៈ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវ ប្របមាត់សមុទ្រ ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប។ ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះ ពោញ សំបូរភេទប្រុស អាយុ ៤២ ឆ្នាំ ជាជំនួយការស្មៀន សាលាឃុំអង្កោល មានទីលំនៅភូមិទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅចំណុចស្ពានព្រែក កែប តាមបណ្តាយផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល គឺរថយន្តមួយគ្រឿង ក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យអ្នកបើកបរ ស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុ រថយន្តសង្គ្រោះ បានដឹកសពជនរងគ្រោះ ទៅកាន់លំនៅស្ថាន ប្រគល់ជូនសាច់ ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត ដែលរងការខូចខាត ត្រូវសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ យកទៅជួសជុល ប្រើប្រាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង