Banner KNP Detail Top

ស្រីស្អាត២នាក់ កំពុងរាំចាក់ក្បាច់ DJ ក្នុងអគារខុនដូ”យីហោ អារ៉ាខាប៉ា ” សមត្ថកិច្ចទៅទាន់នាំខ្លួន ជាក់ស្ដែង ពាក់ព័ន្ធបទ

ស្រីស្អាត២នាក់ កំពុងរាំចាក់ក្បាច់ DJ ក្នុងអគារខុនដូ”យីហោ អារ៉ាខាប៉ា ” សមត្ថកិច្ចទៅទាន់នាំខ្លួន ជាក់ស្ដែង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣នេះថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពាក់ព័ន្ធបទល្មើសគ្រឿងញៀន បង្ក្រាបនៅចំណុចផ្ទះលេខ១៨៥Eo1 (ជាន់ទី១) ផ្លូវលេខ២១៥ ភូមិ១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកអធិការខណ្ឌរូបនេះបន្តថា ជនសង្ស័យខាងលើនេះរួមមាន៖
១-ឈ្មោះទិត្យច័ន្ទ រតនា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរតាមអនឡាន ស្នាក់នៅខុនដូអារ៉ាខាប៉ា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ ចាន់ ធារី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅហាងអ៊ុតសក់សម្រស់ម្លិះ ផ្លូវលេខ៤៥៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាងរួមមាន ៖ ម្សៅពណ៌សចំនួន០៣កញ្ចប់តូច , កែវសម្រាប់លាយម្សៅគ្រឿងញៀន ចំនួន០២ , ម៉ាស៊ីនចាក់ឌីសចំនួន០១ , ឡេបថបម៉ាក Apple ពណ៌ទឹកប្រាក់ចំនួន០១ ,ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក I phone 11Pro ០១គ្រឿង និងម៉ាក I phone 7Plus ចំនួន០១គ្រឿង (ចាប់យកពីឈ្មោះ ទិត្យច័ន្ទ រតនា ) ។
ជនសង្ស័យនេះ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង