Banner KNP Detail Top

ជនជាតិឡាវ ចំនួន២នាក់ ឆ្លងកាត់ច្រករបៀងចូលមកទឹកដីខ្មែរ ដោយមានការសង្ស័យ

ជនជាតិឡាវ ចំនួន២នាក់ ឆ្លងកាត់ច្រករបៀងចូលមកទឹកដីខ្មែរ ដោយមានការសង្ស័យកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក៏បានឃាត់ក្បែរព្រំដែន


ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៧និង០៥នាទីថ្ងៃទី២៧ មីនា ឆ្នំា២០២៣នេះ ជនជាតិឡាវចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួនជាមួយវត្ថុតាង១៣កញ្ចប់ធំ ស្ថិតនៅចំណុចស្ពានទី២ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។

ជនសង្ស័យជនជាតិឡាវចំនួន២នាក់ បានបើកបររថយន្តម៉ាកគា ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ ឆ្លងកាត់ច្រករបៀងចូលមកទឹកដីខ្មែរដោយមានការសង្ស័យកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក៏បានឃាត់សាកសួរត្រួតពិនិត្យលិខិតឆ្លងដែន និងរថយន្តដោយប្រទះឃើញធុងពណ៌បៃតងមួយ ច្នៃដាក់ស្កររងូ(កាកស្ករ)មួយកំណាត់លើ និងបិទសន្ទះពីក្នុង ។

សមត្ថកិច្ចក៏បានសម្រេច កាត់ធុងប្រទះឃើញកញ្ចប់ថ្នាំញៀនដោយបង្កប់ជាមួយដីខ្សាច់ចំនួន១៣កញ្ចប់ធំអាចនិងមានទម្ងន់១៣គីឡូក្រាម ។ ជនសង្ស័យជនជាតិឡាវនេះ ទី១-ឈ្មោះកែវ គង់មឿង ភេទប្រុស អាយុ២៣ឆ្នាំ កើតនៅភូមិចមកែវ ស្រុកកៃសន ខេត្ត សុវណ្ណខេត្ត ទី២-ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុស អាយុ២០ឆ្នាំ កើតនៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងច័ន្ទ ប្រទេសឡាវ ។
ជនសង្ស័យទាំង២នាក់ ក្រោយការឃាត់ខ្លួនជាក់ស្តែងជាមួយវត្ថុតាងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជូនទៅស្នងកាតដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធីច្បាប់ ៕ .

អត្ថបទដែលជាប់ទាក់ទង