អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានមកប្រមូលផ្តុំគ្នា ក្នុងគោលបំណងដាក់ពាក្យស្នើសុំឲ្យតុលាការពន្យល់ឲ្យច្បាស់អំពីពាក្យថា ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានមកប្រមូលផ្តុំគ្នា ក្នុងគោលបំណងដាក់ពាក្យស្នើសុំឲ្យតុលាការពន្យល់ឲ្យច្បាស់អំពីពាក្យថា ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
ភ្នំពេញ ៖ ចំពោះមូលហេតុបានជាពួកគេនាំគ្នាទៅដាក់ពាក្យស្នើសុំឲ្យតុលាការពន្យល់ពាក្យ ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នោះ ព្រោះមានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើននាក់ កំពុងជាប់បំរាមរបស់តុលាការ ដោយមិនមានសិទ្ធិពេញលេញក្នុងការដើរហើរ ដូចប្រជាពលរដ្ឋធម្មតានោះទេ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ នៅមុខសាលាដំដំបូងរាជធានីភ្នំពេញ មានក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណ២៥នាក់ដឹកនាំដោយឈ្មោះ ឈឹម សុខន ភេទស្រី អាយុ៤២ឆ្នាំ បានមកប្រមូលផ្តុំគ្នាក្នុងគោលបំណងដាក់ពាក្យស្នើសុំឲ្យតុលាការពន្យល់ឲ្យច្បាស់អំពីពាក្យថា ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តើពាក្យនោះមានបំរាមអ្វីខ្លះ៕ សុំតុលាការពន្យល់បន្ថែម ដើម្បីងា.យស្រួលសម្រាប់ពួកគេអនុវត្ត។
ការប្រមូលផ្តុំគ្នានោះ គឺមានតំណាងបុគ្គលិកណាហ្គាវើលដ៍ ចំនួន៦នាក់ ក្នុងនោះរួមមាន ៖ ១-ឈ្មោះ ឈឹម សុខន ភេទស្រី អាយុ៤២ឆ្នាំ, ២- ឈ្មោះ ឃ្លាំង សុបិន្ត ភេទស្រី អាយុ៤៣ឆ្នាំ, ៣-ឈ្មោះ រី សុវណ្ណឌី ភេទស្រី អាយុ៤២ឆ្នាំ, ៤- ឈ្មោះ សុន ស្រីពេជ្រ ភេទស្រី អាយុ៣២ឆ្នាំ, ៥-ឈ្មោះ ហៃ សុភាព ភេទស្រី និង៦- ឈ្មោះ ទូច សិរីមាស ភេទស្រី ត្រូវបានការអនុញ្ញាតិឲ្យចូលទៅក្នុងតុលាការ ដើម្បីដាក់ពាក្យស្នើសុំនោះ ពេលដាក់ពាក្យរួចហើយ តំណាងបាតុករទាំង៦នាក់ក៏បានចេញមកវិញ នឹងនាំគ្នារំសាយទៅផ្ទះរៀងៗខ្លួន ដោយរង់ចាំលទ្ធផលទៅថ្ងៃក្រោយ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌ៧មករា បានដាក់ពង្រាយកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ មិនឲ្យកើតមានសកម្មភាពដ៏អាក្រក់ណាមួយនោះឡើយ៕