Banner KNP Detail Top

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុក

ភ្នំពេញ : ករណីនេះ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាច្រើនបានបង្ហោះអំពីសកម្មភាព បុរសម្នាក់មាធំ បានប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់កំពុងជិះម៉ូតូឈប់ស្តុប ដោយជនសង្ស័យ យកមួកសុវត្ថិភាព មកវាយក្បាលស្ត្រីរងគ្រោះ ដោយពេញទំហឹង បណ្ដាលឲ្យបែកមួកសុវត្ថិភាពដែលជនសង្ស័យប្រើជាមធ្យោបាយប្រព្រឹត្តអំពើហិង្សា។
ករណីនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងចែករំលែកយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម! ជនបង្កម្នាក់នេះ (បើទោះបីមិនទាន់ដឹងថាមានទំនាក់ទំនងយ៉ាងដូម្តេចជាមួយស្រ្តីរងគ្រោះក៏ដោយ) ត្រូវតែទទួលទោសតាមច្បាប់ ជាធរមាន! សង្ឃឹមថាសមត្ថកិច្ចនឹងស្វែងរកឃើញឆាប់ៗនេះ! ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ជាពិសេស រាល់អំពើហិង្សាដែលកើតមាននៅក្នុងសង្គម ត្រូវតែបង្ក្រាប ហើយអំពើដែលជនខាងលើបានប្រព្រឹត្ត ជាបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិធ្វើការឃាត់ខ្លួនដើម្បីសាកសួរតាមនីតិវិធី ក៏ដូចជាកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង