Banner KNP Detail Top

តើមេតុងទីនបម្រើការងារនៅសាលាដំបូង វេចលុយបុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការនៅសាលាដំបូងដូចគ្នា រត់គេចខ្លួនតទៅទៀតបានទេ? មេតុងទីនស្រីស្រស់ម្នាក់ បានវេចលុយសមាជិក ស្មើទឹកប្រាក់ជិតកន្លះលានដុល្លារ រត់គេចខ្លួនរាប់ខែមកហើយ

តើមេតុងទីនបម្រើការងារនៅសាលាដំបូង វេចលុយបុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការនៅសាលាដំបូងដូចគ្នា រត់គេចខ្លួនតទៅទៀតបានទេ? មេតុងទីនស្រីស្រស់ម្នាក់ បានវេចលុយសមាជិក ស្មើទឹកប្រាក់ជិតកន្លះលានដុល្លារ រត់គេចខ្លួនរាប់ខែមកហើយ

ភ្នំពេញ ៖ កាលពីសប្តាហ៍មុននេះ បានចេញដីកាចំនួន២ច្បាប់ បង្គប់ឲ្យសមត្ថកិច្ចតាមរកចាប់ខ្លួនមេតុងទីនស្រីស្រស់ម្នាក់ ដែលបានវេចលុយសមាជិក កូនតុងទីន ប្រមាណជាង៦០នាក់ ស្មើទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក និងព្យាយាមរត់គេចខ្លួនរាប់ខែមកហើយនោះ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន២ច្បាប់របស់លោក ស សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ.ឆបោ.ក ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ថ្ងៃទី១៤ ខែមីនា និងថ្ងៃទី១៥ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

សូមរម្លឹកថា ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានសង្កេតឃើញមានការបង្ហោះព័ត៌មានបន្តគ្នា អំពីករណីមេតុងទីនម្នាក់បានវេចលុយជិតកន្លះលានដុល្លារអាមេរិក ហើយរត់គេចខ្លួន ធ្វើឲ្យកូនតុងទីនប្រមាណជាង៦០នាក់កំពុងតែជូតទឹកភ្នែកក្បាលជង្គង់ ដែលអ្នកខ្លះអស់ទាំងប្រាក់ខែ អ្នកខ្លះទៀតអស់ទាំងលុយដែលខំរកស៊ីលក់ដូរបន្តិចបន្តួច ហើយយកមកលេងតុងទីនជាមួយមេ ដើម្បីសន្សំទុក និងចង់បានការប្រាក់។
តាមសំណេរអ្នកលេងបណ្តាញសង្គម ដែលបានបង្ហោះភ្ជាប់ជាមួយរូបថតមេតុងទីនថា (នេះជាមេតុងទីនមួយរូបឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៦ឆ្នាំ ធ្វើមេតុងទីននៅក្នុងស្ថាប័នមួយ ហើយបានឆបោ.កលុយកូនតុងទីនពេញមួយស្ថាប័ននោះ អស់ប្រាក់ជិតកន្លះលានដុល្លារ និងបានវេចលុយកូនតុងទីនទាំងអស់នោះ រត់គេចបាត់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ ដែលធ្វើឲ្យកូនតុងទីនម្នាក់ៗដេកឈឺចាប់ និងទឹកភ្នែកជូតក្បាលជង្គង់ ចំណែកមេបានវេចលុយកូនយកទៅសង្ងំសុខតែម្នាក់ឯង នេះជាស្រីដែលចង្រៃបំផុត ដែលមិ នយល់ពីការឈឺចាប់របស់គេឡើយ)។ (ឈ្មោះ អឿន ម៉ូនីការ ជាមេតុងទីនម្នាក់ដែលគេចាប់បាន ចុះហេតុអ្វី ឈ្មោះ ហួយ វត្តនី គេចាប់មិនបាន? ឬមួយមានគេនៅពីក្រោយខ្នង តើម្នាក់នោះជាអ្នកណា? បញ្ជាក់ខ្ញុំមិនសំដៅទៅលើអ្នកណាទេ។ ចឹង បើអ្នកមិនពាក់ព័ន្ធកុំចេញមុខមកអី)។
តាមប្រភពព័ត៌មានពីកូនតុងទីនម្នាក់ ក្នុងចំណោមអ្នកលេងតុងទីនជាង៦០នាក់ បានសម្តែងនូវការឈឺចាប់បំផុតចំពោះល្បិ.ចកលឆបោ.ករបស់មេតុងទីនឈ្មោះ ហួយ វត្តនី ដែលវេចលុយរត់ ហើយមិនត្រូវបានចាប់ខ្លួននាំមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ទៅលើទង្វើដែលគេប្រព្រឹត្ត។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មេតុងទីនឈ្មោះ ហួយ វត្តនី ជាមន្ត្រីបម្រើការងារនៅស្ថាប័នអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ មានអាសយដ្ឋានផ្ទះលេខF៤E០ ផ្លូវបេតុង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហើយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បុគ្គលឈ្មោះ ហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នា លេងតុងទីនចំនួន៥ខ្សែ ដោយក្នុង១ខ្សែមានទឹកប្រាក់ចំនួន២០០ដុល្លារអាមេរិក ហើយមួយខែដេញម្តង ក្រោយពេលបើកប្រាក់ខែរៀងៗខ្លួន។
ម្តងនេះ ចាំមើលថា តើមេតុងទីនបម្រើការងារនៅសាលាដំបូង វេចលុយបុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការនៅសាលាដំបូងដូចគ្នា រត់គេចខ្លួនតទៅទៀតបានទេ? ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ បានចេញដីកាឲ្យចាប់ខ្លួនដល់ទៅ២ដីកានោះ ឬមានស្លាបហើរដល់ពេលណាទៀត៕

អត្ថបទដែលជាប់ទាក់ទង