Banner KNP Detail Top

ភ្ញាក់ផ្អើល! បាត់បុរសម្នាក់ ព្រោះតែគាត់មានទំនាស់បន្តិចបន្តួច ជាមួយគ្រួសារ ហើយបានបាត់ដំណឹងភ្លាមៗ ស្រាប់តែឃើញ

ភ្ញាក់ផ្អើល! បាត់បុរសម្នាក់ ព្រោះតែគាត់មានទំនាស់បន្តិចបន្តួច ជាមួយគ្រួសារ ហើយបានបាត់ដំណឹងភ្លាមៗ ស្រាប់តែឃើញក្នុងប្រូហ្វាល់គាត់ ដាក់ថា Rip

ភ្នំពេញ ៖ សូមជួយមើល និងជួយសែរផងបងប្អូន…! ដំណឹងបាត់បងប្អូន ប្រសិនបងប្អូនឃើញភិនភាគដូចបុរសនេះ សូមជួយទំនាក់ទំនងតាមលេខទូរសព្ទដូចខាងក្រោម ៖
078801080..ព្រោះគាត់មានទំនាស់បន្តិចបន្តួច ជាមួយគ្រួសារ ហើយបានបាត់ដំណឹងភ្លាមៗ ស្រាប់តែឃើញក្នុងប្រូហ្វាល់គាត់ ដាក់ថា Rip ។

ដោយសារការព្រួយបារម្ភពីគ្រួសារសាច់ញាតិ និងបាត់ដំណឹងមិនអាចទាក់ទងបានផងនោះ សូមបងប្អូនជួយមើលផង បើសិនបានឃើញគាត់ដូចភិនភាគនេះ ។

សូមអានអត្ថន័យនិងខ្លឹមសារមានដូចខាងក្រោមនេះ ៖

ថ្ងៃមុនខ្ញុំបានបំពេញបំណងម៉ែតាយាយបងប្អូនរបស់ម៉ែទាំងពូជរួចរាល់អស់ហើយព្រមទាំងសាហាយស្មន់របស់ម៉ែផងដែរ ដល់ពេលដែលខ្ញុំត្រូវបំពេញតាមបំណងរបស់ខ្ញុំម្ដងហើយ ខ្ញុំបានប្រាប់រួចថាសូមកុំបំបែកបំបាក់ខ្ញុំនឹងប្រពន្ធខ្ញុំអីខ្ញុំទាំង2ស្រលាញ់គ្នាខ្លាំងណាស់ ហើយខ្ញុំទាំង2រស់នៅជាមួយគ្នា1ឆ្នាំ1ខែ3ថ្ងៃកន្លងមកខ្ញុំទាំង2មិនដែលឈ្លោះគ្នាសូម្បីម្ដង គាត់ស្រលាញ់ខ្ញុំខ្លាំង គោរពខ្ញុំ នឹងបំរើខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់ហើយខ្ញុំក៏ស្រលាញ់គាត់ជាងជីវិតខ្ញុំទៅទៀតខ្ញុំក៏ស្រលាញ់ កិត្តិយសដូចគ្នាតែខ្ញុំសុខចិត្តទៅលត់ជង្គង់មុខយាយនឹងម៉ែថ្វាយបង្គំលើកដៃសំពះសុំអង្វរទាំង2សុំផ្ដល់ឱកាសអោយខ្ញុំបានកែខ្លួនម្ដងនឹងសុំកុំអោយបំបែកបំបាក់ខ្ញុំទាំង2អីតែនាក់ទាំង2នៅតែឆ្លើយដដែលថា ដាច់ខាតត្រូវតែអោយលែង ទោះប្រពន្ធខ្ញុំមិនលែងក៏គាត់អោយលែងដែរ ទាំងដែលប្រពន្ធខ្ញុំគាត់និយាយទាំងទឹកភ្នែកថាមិនចង់លែងចិត្តមិនដាច់ពីប្ដីអាណិតប្ដី គាត់ស្រលាញ់កូនខ្លាំងកូនចង់បានអីចង់ញាំអីគាត់រកអោយទាំងអស់ គ្រប់យ៉ាងយាយម៉ែអ្នកទាំង2បានរៀបគម្រោងបំបែកបំបាក់ខ្ញុំយូរមកហើយទាំងដែលខ្ញុំទាំង2មិនដឹងទាល់តែសោះ គ្រាន់រឿងខ្ញុំហាមមិនអោយប្រពន្ធខ្ញុំទៅការបងប្អូននៅស្រុកសោះខ្ញុំបានប្រាប់រួចហើយតើថាប្រពន្ធខ្ញុំមានផ្ទៃពោះកូនដំបូងខ្ញុំមិនអោយគាត់ទៅណាផ្ដេសផ្ដាសទេខ្លាចមានបញ្ហាតាមផ្លូវ តែយាយនៅតែបង្ខំអោយគាត់ទៅទាល់តែបាន ហើយម៉ែបាននិយាយថា ទោះបីជាកូនម៉ែនៅផ្ទះក៏ត្រូវឡានបុកងាប់ដែរអោយវាទៅៗខ្លាចអី ម៉ែថាការនេះចោលអត់បានទេដាច់ខាតត្រូវតែទៅ តែម៉ែខ្លួនឯងអត់ទៅផង ឆេងម៉េងបុណ្យសពអ៊ុំខ្ញុំជូនគាត់ទៅតើ ហើយរយះពេល1ឆ្នាំកន្លងមកនេះខ្ញុំជូនគាត់ទៅលេង6ដងនឹងជិះកាត់តាមនឹង3ដងចូលលេងនឹងជូនលុយគាត់ហើយ ទើបតែលើកនេះទេដែលខ្ញុំហាមគាត់មិនអោយទៅ ម៉ែតាយាយនឹងបងប្អូនរបស់ម៉ែទាំងអស់ថាបើប្រពន្ធខ្ញុំមិនព្រមលែងខ្ញុំទេនាក់ទាំងអស់គ្នានឹងគំរាមកាត់កាលប្រពន្ធខ្ញុំចោលមួយពូជមិនអោយចូលផ្ទះរហូត ចឹងហើយទើបគាត់មិនហ៑ានត្រលប់មកវិញ ហើយមួយទៀតយាយគាត់ជាមនុស្សអាក្រក់ជាទីបំផុតជាដើមហេតុបំបែកបំបាក់ខ្ញុំហើយថែមទាំងរករឿងអោយប្រពន្ធខ្ញុំយកកូនចេញទៀតហើយអោយគាត់មកកុហក់ខ្ញុំថាអត់មានកូនទេ ដើម្បីអោយខ្ញុំព្រមផ្តិតមេដៃលែងលះអោយកុំអោយជាប់សាច់ឈាមខ្ញុំនឹងងាយស្រួលរកប្ដីថ្មីទៀតនឹងហាមគាត់មិនអោយនិយាយប្រាប់អ្នកណាទាំងអស់ លើលោកនេះគ្មានអាថ៌កំបាំងទេយាយគាត់ប្រាប់ខ្ញុំអស់ហើយ យាយហ៑ានបំបែកបំបាក់ខ្ញុំហើយហ៑ានទាំងសំលាប់កូនខ្ញុំក្នុងពោះដែលគ្នាមិនដឹងអ្វីទាំងអស់ទៀត ដល់ពេលខ្ញុំវិញម្ដងហើយយាយ ខ្ញុំមិនចេះជេរមិនចេះប្រើហឹង្សាទេ ខ្ញុំចេះតែសំលាប់យាយជានាក់បង្ខំខ្ញុំទេ យាយបានបង្គាប់អោយប្រពន្ធខ្ញុំហៅខ្ញុំទៅនៅខាងយាយដើម្បីងាយស្រួលធ្វើបាបខ្ញុំតែខ្ញុំថាមិនមកទេព្រោះមិនដឹងរកសុីអីទេនៅស្រុកនេះព្រោះខ្ញុំមានមុខរបបខ្ញុំស្រាប់ហើយ ក្រោយមកបាន3ថ្ងៃខ្ញុំមើលសភាពការមិនស្រួលតានតឹងខ្លាំងខ្ញុំក៏យល់ព្រមទៅរស់នៅខាងយាយតែយាយបែរជាឆ្លើយថាអត់ព្រមទេដាច់ខាតត្រូវតែលែងលះមិនបាច់បន្តទៀតទេ ក្រោយលែងលះរួចហើយ ប្រពន្ធខ្ញុំគាត់នឹកប្ដីគាត់ចង់មកវិញសុំយាយសុំម៉ែ តែម៉ែយាយតាបងប្អូនខាងម៉ែមួយពូជទាំងអស់គំរាមកំហែងរករឿងគាត់មិនអោយមកវិញទេព្រមទាំងមិនអោយនិយាយគ្នាលេងជាមួយខ្ញុំតាមឆាតទៀតផង សូម្បីតែសាហាយស្មន់របស់ម៉ែក៏គាត់គំរាមកំហែងរករឿងប្រពន្ធខ្ញុំមិនអោយមកផងដែរគាត់ត្រឹមតែជាសាហាយស្មន់ដេកនៅជាមួយម៉ែអត់ខាន់ស្លាលួចលាក់ស៊ីចុកគ្នាដើម្បីបំពេញតណ្ហារបស់នាក់ទាំង2សោះ។

ហេតុអីបានគាត់ហ៑ានមកអាកាត់នឹងគំរាមកំហែងដល់ប្រពន្ធខ្ញុំទៅវិញចុះបើសាហាយស្មន់ម៉ែការពេញច្បាប់វិញស្រួលមិនស្រួលហ៑ានលើសនឹងទៀត ខ្ញុំប្ដីចូលស្ដីដណ្ដឹងកូនម៉ែការពេញច្បាប់ហេតុអ្វីមិនអោយតម្លៃខ្ញុំ ថែមទាំងដៀលខ្ញុំថាតឿខុសខ្នាតមិនអោយយកខ្ញុំទេ ប៉ាម៉ាក់អោយកូនសុំទោសដែលកូនធ្វើរឿងបែបនេះ សូមអ្នកទាំងពីរកុំកើតទុកអី កើតស្លាប់ជាច្បាប់ធម្មជាតិ អ្នកទាំង2ដឹងហើយថាកូនស្រលាញ់ប្រពន្ធកូនខ្លាំងប៉ុណ្ណានោះ កូនមិនអាចទ្រាំមើលគេធ្វើបាបប្រពន្ធកូនបានទេ ព្រោះកូនបានសន្យានឹងប្រពន្ធកូនរួចហើយថា មិនអោយអ្នកណាធ្វើបាបគាត់នឹងប៉ះពាល់ខ្លួនប្រាណគាត់បានជាដាច់ខាតគាត់ស្លូតណាស់គាត់ជាប្រពន្ធដល់ល្អរបស់កូនគាត់ធ្វើអោយកូនមានក្ដីសុខគ្រប់យ៉ាងទាំងអស់ កូនទទួលយកមិនបានប្រពន្ធពេញស្រលាញ់កំពុងតែមានកូនជាមួយគ្នាតែបែរជាខាងគេមកបំបែកបំបាក់បែបនេះទាំងដែលកូនមិនបានឈ្លោះគ្នាទាល់តែសោះ រយៈពេល1ឆ្នាំ1ខែ3ថ្ងៃមកនេះគាត់គេងកើយទ្រូងកូននឹងអោបថើបគ្នារាល់យប់មិនដែលខាន សូម្បីតែមួយយប់លើកលែងតែកូនទៅតាមខេត្ត ។

ជាចុងក្រោយសូមប៉ានិងម៉ាក់កុំកើតទុកអីអោយកូនទៅអោយបានសុខផងនឹងអហោសិកម្មអោយកូនផង ៕

អត្ថបទដែលជាប់ទាក់ទង