Banner KNP Detail Top

ភ្ញាក់ផ្អើល! ជនរងគ្រោះ ៥នាក់ ប្ដឹងនាយករងប៉ុស្ដិ៍ឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺ ទៅសម្ដេច ស ខេង រឿងចាប់ខ្លួន និងប្រើហិង្សាដោយបំពានច្បាប់ ទាំងពួកគាត់គ្មានកំហុស

ភ្ញាក់ផ្អើល! ជនរងគ្រោះ ៥នាក់ ប្ដឹងនាយករងប៉ុស្ដិ៍ឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺ ទៅសម្ដេច ស ខេង រឿងចាប់ខ្លួន និងប្រើហិង្សាដោយបំពានច្បាប់ ទាំងពួកគាត់គ្មានកំហុស

(កំពង់ស្ពឺ)៖ កើតទុក្ខមិនសុខចិត្ត ចំពោះទង្វើដ៏អសីលធម៌ និងបំពានច្បាប់របស់លោក ភឺន ដេត នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទើបប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៥នាក់បាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹងដាក់ចូលទំព័រ ហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយរកយុត្តិធម៌ជូនពួកគាត់។
ជនរងគ្រោះ ដែលអះអាងថា ពួកគេបានរងអំពើអយុត្តិធម៌ រួមមានឈ្មោះដូចខាងក្រោម ៖
-ទី១ឈ្មោះ ភឺន ឆាយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិទួលតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
-ទី២ឈ្មោះ កង ប៊ុនថន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
-ទី៣ឈ្មោះ ហុក កក្កដា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
-ទី៤ឈ្មោះ ភ័ណ្ឌ រ៉ាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មរោងចក្រ រស់នៅភូមិទួលតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
-ទី៥ឈ្មោះ ស៊ុយ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ រស់នៅភូមិទួលតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន បញ្ជាក់ថា កាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃឈប់សម្រាកពីការងារក្នុងទិវាជ័យជម្នះ៧មករា ជនរងគ្រោះទាំង៥នាក់ បានជួបជុំគ្នាហូបចុកតិចតួចនៅក្រោមដើមពុទ្ទ្រាក្បែរផ្ទះ និងក្បែរផ្លូវសាធារណៈ នៅក្នុងភូមិទួលតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លុះដល់ម៉ោងប្រហែលជា ៨ និង៤០នាទី យប់ស្រាប់តែមានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំព្រះស្រែ និងកម្លាំងប្រជាការពារភូមិ ប្រហែលជាជិត ១០នាក់ ជិះម៉ូតូចំនួន ៥គ្រឿង ដឹកនាំដោយលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ មកព័ទ្ធចាប់ពួកខ្ញុំ ដោយចោទប្រកាន់ថា ក្រុមជនរងគ្រោះ បានជេរសមត្ថកិច្ច។
នៅពេលនោះលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ បានសួរក្រុមជនរងគ្រោះថា៖ អាណាគេជេរប៉ូលីស? អញឃើញជិះម៉ូតូនឹង។
ជនរងគ្រោះឈ្មោះ ភឺន ឆាយ បានឆ្លើយថា ពួកខ្ញុំមិនបានដឹងទេបង។ ពួកខ្ញុំហូបនៅហ្នឹងយូរហើយ ខ្ញុំឃើញម៉ូតូជិះកាត់នេះដែរ ប៉ុន្តែមិនមែនជាពួកខ្ញុំទេ ពួកខ្ញុំអត់ដឹងអីទេបង។
លឺពួកជនរងគ្រោះឆ្លើយបែបហ្នឹង ស្រាប់តែលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ បានបើកសោរ និងអាម៉េកាំភ្លើងអាកា បំរ៉ុងបាញ់ ទើបក្រុមជនរងគ្រោះអង្វរថា បងអើយ‌! ពួកយើងសុទ្ធតែអ្នកស្រុក អ្នកភូមិជាមួយគ្នាទេ មានអីពួកយើងនិយាយគ្នាទៅ កុំធ្វើចឹងអី។
លោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ ក៏ស្រែកថា ពួកហ្អែង! ហ៊ានតមាត់ជាមួយសមត្ថកិច្ចផង? ចាប់ពួកវាយកទៅស្រុកម៉ងទៅ។

Bros Pov, [1/10/2023 9:01 AM]
នៅមុនពេលចាប់ខ្លួន មានជនរងគ្រោះម្នាក់ឈ្មោះ ភឺន ឆាយ បានសួរទៅលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ ថា បងចាប់ពួកខ្ញុំ យកទៅស្រុក តើពួកខ្ញុំខុសអី?
ស្រាប់តែលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ បានចាប់ឆែកឆេរខ្លួនជនរងគ្រោះឈ្មោះ ស៊ុយ វាសនា និងដាល់ជនរងគ្រោះឈ្មោះ ស៊ុយ វាសនា មួយដៃចំភ្នែកខាងឆ្វេង បណ្ដាលឱ្យហើម និងជាំក្រហមក្នុងរង្វង់កែវភ្នែក។ បន្ទាប់មកក៏ចាប់ក្រុមជនរងគ្រោះទាំង៥នាក់ដឹកតាមម៉ូតូយកទៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ។
ក្រុមជនរងគ្រោះ បន្តថា ក្រោយនាំយកពួកគេទៅដល់អធិការដ្ឋាននគរបាលស្រុកឧដុង្គ លោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ បានបញ្ជាឱ្យពួកគេលុតជង្គង់ និងពិនិត្យទឹកនោមរកសារធាតុញៀន ប៉ុន្តែមិនបានឃើញសារធាតុញៀននោះទេ។ ដោយរកមិនឃើញកំហុសអ្វីទាំងអស់ ទើបលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ ព្រមដោះលែងពួកគេឱ្យត្រលប់ទៅផ្ទះវិញ។
នៅពេលដែលលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ ចាប់បញ្ជូនពួកខ្ញុំទៅអធិការស្រុកឧដុង្គ ឪពុកម្ដាយ និងក្រុមគ្រួសាររបស់ជនរងគ្រោះ បានព្យាយាមទាក់ទងទៅមេប៉ុស្ដិ៍ព្រះស្រែ ប៉ុន្ដែមេប៉ុស្ដិ៍ថា៖ អត់ដឹងរឿងអីទេ។ អត់មានការរាយការណ៍រឿងចាប់ខ្លួនក្រុមជនរងគ្រោះនោះទេ។
ឪពុកម្ដាយរបស់ជនរងគ្រោះ បានព្យាយាមទាក់ទងទៅ លោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ ទាំងយប់លោកបានកុហក់ថា លោកមិនបានចាប់ពួកខ្ញុំនោះទេ ដោយលោកឆ្លើយពង្វាងដានថា លោកកំពុងធ្វើការនៅប៉ុស្ដិ៍មិនបានទៅណានោះទេ។
ក្រុមជនរងគ្រោះ បានលើកឡើងថា ប្រសិនបើពួកគេបានប្រព្រឹត្តខុស ពួកគេសុខចិត្តទទួលទោសទៅតាមច្បាប់កំណត់ ប៉ុន្តែការចាប់ខ្លួនពួកគេ និងប្រើហិង្សាលើជនរងគ្រោះដោយទាំងពួកគេគ្មានកំហុស ពីសំណាក់លោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ឃុំព្រះស្រែ បានប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្រុមជនរងគ្រោះ បានសុំដាក់ពាក្យប្ដឹងលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រះស្រែ ប៉ុន្តែសមត្ថកិច្ចមិនធ្វើពាក្យបណ្ដឹងឱ្យនោះទេ ដោយឱ្យរងចាំដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។
លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ពួកគេបានសុំដាក់ពាក្យបណ្ដឹងប្ដឹងលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ ម្ដងទៀត ស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍មិនព្រមទទួលទៀត។ដោយសារតែរងនូវអំពើអយុត្តិធម៌ម្ដងហើយ ម្ដងទៀត ទើបក្រុមជនរងគ្រោះ សម្រេចចិត្តរួមគ្នារៀបចំពាក្យបណ្ដឹងដាក់ចូលទំព័រ Facebook របស់ សម្ដេច ដើម្បីឱ្យជួយរកយុត្តិធម៌ឱ្យពួកគេផងតែម្ដង។
ក្រុមជនរងគ្រោះ បានសូមសំណូមពរឱ្យ សម្ដេចក្រឡាហោម ស ខេង ចាត់វិធានការផ្លូវច្បាប់លើលោក ភឺន ដេត ជានាយរងប៉ុស្ដិ៍ឃុំព្រះស្រែ ឱ្យបានតឹងរ៉ឹងបំផុត ឱ្យសាកសមនឹងកំហុកដែលលោក ភឺន ដេត បានប្រព្រឹត្តមកលើពួកខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ ដើម្បកុំឱ្យលោក ភឺន ដេត ចេះតែដើរបំពានសិទ្ធិរបស់ប្រជាពលរដ្ឋដទៃតាមអំពើចិត្តបន្តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង