Banner KNP Detail Top

រថយន្តស៊េរីទំនេីបចំនួន៣គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង និងសម្ភារៈជាគ្រឿងបន្លាស់រថយន្តជាច្រេីនទៀត ក៏រងការខូចខាត ករណីអគ្គិភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីបមួយកន្លែង

រថយន្តស៊េរីទំនេីបចំនួន៣គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង និងសម្ភារៈជាគ្រឿងបន្លាស់រថយន្តជាច្រេីនទៀត ក៏រងការខូចខាត ករណីអគ្គិភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីបមួយកន្លែង


ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រថយន្តស៊េរីទំនេីបចំនួន៣គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង និងសម្ភារជាគ្រឿងបន្លាស់រថយន្តជាច្រេីនទៀតក៏រងការខូចខាតផងដែរ ក្នុងករណីអគ្គិភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីបមួយកន្លែង ។

មុនកេីតហេតុទីតាំងខាងលេីបានចាក់សោត្រឹមត្រូវដូចសព្វដង តែមិនជាយ៉ាងម៉េចស្រាប់តែមានការឆ្លងភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង បេីទោះបីម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់មកបាញ់ពន្លត់ក៏មិនអាចទប់ស្ថានភាពនៃការឆេះនោះបានដែរ ។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញបង្ការ សង្គ្រោះអគ្គិភ័យឱ្យមកជួយធ្វើអន្តរាគមន៍ ដោយបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វេីការបាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជេីង។
ករណីគ្រោះអគ្គិភ័យនេះ បានធ្វេីឱ្យខូចខាតរថយន្តស៊េរីទំនេីបចំនួន០៣គ្រឿង សម្ភារនិងគ្រឿងបន្លាស់រថយន្តជាច្រេីន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងផ្ទះអ្នកជិតខាងឡេីយ ដោយពន្លត់ចប់នៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល ។ មូលហេតុ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត ៕

អត្ថបទដែលជាប់ទាក់ទង