Banner KNP Detail Top

ប្តឹងគ្នារឿងឆេះផ្ទះអស់ មានពាក្យបណ្តឹង១ច្បាប់ បានដាក់ចូលទៅដល់អធិការដ្ឋាននគរបាល ស្រុកបូទុមសាគរ ខេត្តកោះកុង សុំឲ្

ប្តឹងគ្នារឿងឆេះផ្ទះអស់ មានពាក្យបណ្តឹង១ច្បាប់ បានដាក់ចូលទៅដល់អធិការដ្ឋាននគរបាល ស្រុកបូទុមសាគរ ខេត្តកោះកុង សុំឲ្យសមត្តកិច្ចស្រាវជ្រាវ ករណីអគ្គីភ័យនេះឲ្យបានច្បាស់ ដើម្បីស្វែងរកភាពយុត្តិធម៌ឲ្យភាគីទាំងសងខាង ដែលរងការឆេះផ្ទះអត់ជម្រកស្នាក់អាស្រ័យដូចគ្នា


ខេត្តកោះកុង ៖ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ មានពាក្យបណ្តឹង១ច្បាប់ បានដាក់ចូលទៅដល់អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានខ្លឹមសារបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤នាក់ (៤គ្រួសារ) គឺ៖
១-ឈ្មោះ យ៉ុង អារីយ៉ា ភេទស្រី អាយុ៣៨ឆ្នាំ, ២-ឈ្មោះ ម៉ី សុភី ភេទប្រុស អាយុ៤១ឆ្នាំ, ៣-ឈ្មោះ យិន គីមលាង ភេទស្រី អាយុ៤០ឆ្នាំ, ៤-ឈ្មោះ លឹម មួយងិម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្តឹងឈ្មោះ ពេជ សូផាត ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិ ថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជាមួយគ្នា ទាមទារឈ្មោះ ពេជ សូផាត សងសំណងការឆេះផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគាត់ ដែលសព្វថ្ងៃកំពុងជួបការលំបាកអត់ទីជម្រក ។

តាមការបំភ្លឺរបស់ដើមបណ្តឹងទាំង៤នាក់ ដែលដាក់ចូលសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ពេជ សូផាត នេះ បានពពក់ភ្លើងក្នុងផ្ទះរបស់ខ្លួន បណ្តាលឲ្យឆេះរាលដាលរហូតឆេះដល់ផ្ទះរបស់ពួកគាត់ទាំង៤គ្រួសារ បណ្តាលឲ្យឆេះផ្ទះ និងឆេះខូចខាតទ្រព្យសម្បត្តិប្រើប្រាស់អស់ទាំងស្រុង ។ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៤គ្រួសារនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបូទុមសាគរទទួលជាផ្លូវការហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយយ៉ាងនៅឡើយទេ ដោយសមត្តកិច្ចរង់ចាំកោះអញ្ជើញភាគីទាំងសងខាងសួរនាំអង្គហេតុឲ្យបានច្បាស់លាស់ ។

ចំណែកភាគីរងការចោទប្រកាន់ឈ្មោះពេជ សូផាត បានបំភ្លឺជូនសមត្ថកិច្ចថា កាលពីវេលាម៉ោងប្រហែល៧យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ គាត់បានចូលដេកក្នុងបន្ទប់នៅផ្ទះម្នាក់ឯង ដោយមិនមានដុតភ្លើងចង្ក្រាន ឬពពក់ភ្លើងក្បែរផ្ទះនោះទេ ពីព្រោះគាត់ក៏មិនបានដាំបាយហូបនៅផ្ទះដែរ គឺហូបបាយជាមួយបងប្អូនជារៀងរាល់ថ្ងៃ ។

ចុងចម្លើយបញ្ជាក់ទៀតថា រយៈពេលកន្លងមកប្រហែលជាង១ឆ្នាំហើយ គាត់ធ្លាប់បានពពក់ភ្លើងក្បែរផ្ទះមែន ប៉ុន្តែពេលក្រោយៗមកនេះគាត់មិនដែល ពពក់ភ្លើងក្បែរផ្ទះទៀតឡើយ ។ ហេតុការណ៍ភ្លើងឆេះផ្ទះនេះ គាត់ក៏ជាអ្នករងគ្រោះរងការឆេះខូចខាតព្រទ្យសម្បត្តិ និងផ្ទះសម្បែងដូចគ្នាដែរ ពោលគឺ ផ្ទះ១ខ្នង ពីរជាន់ថ្មក្រោមទំហំ៦ម៉ែត្រគុណ និង៧ម.គ្រឿងបន្លាស់ម៉ាស៊ីចំនួន២ ឡាំ.ម៉ាស៊ីនបោកគក់១គ្រឿង ឌីណាម៉ូ៣គ្រឿង.ទូទឹកកក១គ្រឿងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
រឿងឆេះផ្ទះរបស់គាត់នេះ គាត់មានការសង្ស័យទៅលើករណីទុស្សេខ្សែភ្លើង ពីព្រោះបង្គោលភ្លើងមានកុងទ័រច្រើនទ្រេតទៅលើដំបូលផ្ទះគាត់ កំពស់ប្រហែលកន្លះម៉ែត្រប៉ុណ្ណោះ ។ សុំឲ្យសមត្តកិច្ចស្រាវជ្រាវ ករណីអគ្គីភ័យនេះឲ្យបានច្បាស់ ដើម្បីស្វែងរកភាពយុត្តិធម៌ឲ្យភាគីទាំងសងខាង ដែលរងការឆេះផ្ទះអត់ជម្រកស្នាក់អាស្រ័យដូចគ្នានោះ ៕

អត្ថបទដែលជាប់ទាក់ទង