បុរសម្នាក់ ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) បន្ទាប់ពី
បុរសម្នាក់ ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) បន្ទាប់ពីបានតាមដាន និងស៊ើបអង្កេតជននេះ ពីបទគំរាមកំហែងចែកចាយរូបភាពអាស អាភាសរបស់ក្មេងស្រីម្នាក់
ខេត្តបន្ទាយមានជ័យ÷ បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) បន្ទាប់ពីបានតាមដាន និងស៊ើបអង្កេតជននេះពីបទគំរាមកំហែងចែកចាយរូបភាពអាស អាភាសរបស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យប់។
បទល្មើសដែលបានចោទឡើង គឺបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីដើមខែមីនា ឆ្នាំ២០២៣។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ និងការិយាល័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីសហការស៊ើបអង្កេតទៅលើករណីនេះ និងធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យ។ ជាមួយការជ្រោមជ្រែងពីអង្គភាពការពារកុមារ (CPU) នាយកដ្ឋានព្រហ្ម ទណ្ឌ និងក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យពេលដែលគេកំពុងធ្វើដំណើរចេញទីក្រុងភ្នំពេញ។ ជនសង្ស័យនេះនឹងត្រូវកម្លាំសមត្ថកិច្ចបញ្ជូនទៅខេត្តបន្ទាយមានជ័យវិញ ដើម្បីបន្តការស៊ើប អង្កេតតាមនីតិវិធី។
នេះគឺជាការឃាត់ខ្លួនដ៏សំខាន់មួយសម្រាប់សង្គមយើង ហើយខ្ញុំសូមថ្លែងការអបអរសាទរទៅដល់រាល់ស្ថាប័នពាក់ព័ន្ធក្នុងការឃាត់ខ្លួនជននេះ។ នេះគឺជាការបង្ហាញ និងការព្រមានដល់រាល់បុគ្គលដែលធ្វើការចែកចាយរូបភាពអាសអាភាសរបស់កុមារ និងគំរាមកំហែងហែកកេរ្ត៍ទៅលើកុមារថា ក្រុមជំនាញយើងនឹងស្វែងរកអ្នក និងឃាត់ខ្លួនអ្នក។ បេសកកម្មនេះគឺជាកិច្ចសហការយ៉ាងល្អពីស្ថានប័ន្នពាក់ព័ន្ធ និងអាជ្ញាធរតាមបណ្តាខេត្តមួយចំនួន ដែលបានជ្រោមជ្រែងអោយមានការឃាត់ខ្លួននេះ។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ បានលើកឡើង៕