Banner KNP Detail Top

បង្ការទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់

បង្ការទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់

ស្វាយរៀង: កាលពីព្រលប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ដឹកនាំកម្លាំងចម្រុះចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិតគឺនៅខាងមុខផ្សារអន្តរជាតិតែម្តង ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។
សមាសភាពចូលរួមមាន លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត លោកស្នងការរងនគរបាលខេត្ត កម្លាំងនគរបាលក្រុង កងរាជអាវុធហត្ថក្រុងជាច្រើននាក់។ គោលបំណងនៃការចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ១នេះមានបំណងដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាចែកចាយចរាចរណ៍គ្រឿងញៀននៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងវៀតណាម។
សូមរម្លឹកផងដែរថា សម្រាប់ប្រទេសកម្ពុជាយើងមាត់ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ,ទី ២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង,ទី ៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្ដាលនិងទី ៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។ ចំណែកខាងភាគទីវៀតណាមក៏ធ្វើដូចគ្នាផងដែរដើម្បីទប់ស្កាត់ការចរាចរណ៍ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង