Banner KNP Detail Top

បុរសម្នាក់ ហាក់ដូចជាការផឹកលាគ្នាជាចុងក្រោយ ក្រោយពេលផឹកស្រវឹង មិត្តភក្ដិបានរៀបចំកន្លែងឲ្យដេក លុះព្រឹកឡើង ដាស់ឲ្យក្រោក ស្រាប់តែឃើញ

បុរសម្នាក់ ហាក់ដូចជាការផឹកលាគ្នាជាចុងក្រោយ ក្រោយពេលផឹកស្រវឹង មិត្តភក្ដិបានរៀបចំកន្លែងឲ្យដេក លុះព្រឹកឡើង ដាស់ឲ្យក្រោក ស្រាប់តែឃើញបុរសរងគ្រោះស្លាប់បាត់ទៅហើយ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសនេះ ឈ្មោះឈិត វុទ្ធី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ បុរសរងគ្រោះមានជម្ងឺទឹកនោមផ្អែម និងលើសឈា.មប្រចាំកាយ ហើយនគរបាលបានដាក់ការសង្ស័យថាបុរសនេះស្លា.ប់ដោយសារតែជម្ងឺខ្យល់គ។
បុរសម្ចាស់ផ្ទះកើតហេតុឈ្មោះពេជ្រ ស៊ីថូ អាយុ៦១ឆ្នាំ ត្រូវជាមិត្តភក្ដិរបស់បុរសរងគ្រោះនេះ បាននិយាយប្រាប់នគរបាលថា គាត់និងជនរងគ្រោះគឺជាមិត្តភក្ដិរៀនជាមួយគ្នាតាំងពីក្មេងៗមកម្ល៉េះ។ កាលពីវេលាយប់ថ្ងៃទី២៨ ខែមីនា ជនរងគ្រោះបានទិញស្រាថ្នាំ១ដបចំណុះកន្លះលីត្រ និងសាច់ក្លែមមួយចំនួន រួចជិះម៉ូតូកង់បីស្កាត់មកជួបលេងជាមួយគាត់ដល់ផ្ទះតែម្ដង ។ បន្ទាប់មកក៏បាននាំគ្នាផឹកស៊ីជុំគ្នា ដោយមានអ្នកជិតខាង២នាក់ទៀតចូលរួមផឹកជាមួយផងដែរ ។ ខណៈនោះជនរងគ្រោះបានផឹកស្រាថ្នាំតាមទម្លាប់ ចំណែកឯរូបគាត់និងអ្នកជិតខាង២នាក់ទៀតផឹកស្រាបៀរ ហើយក្រោយផឹកអស់១ដប ជនរងគ្រោះបានទិញ១ដបទៀតផឹកបន្ត។ ដោយផឹកតាំងពីវេលាម៉ោង៧យប់ រហូតដល់ម៉ោង៩យប់ថ្ងៃដដែល ទើបបែកគ្នា បន្ទាប់មកបានចូលដេករៀងៗខ្លួន ហើយគាត់ក៏បានរៀបចំឲ្យមិត្តភក្ដិរូបនេះដេកនៅលើពូកនៅខាងក្រោមរួចរាល់ ទើបគាត់ឡើងទៅដេកនៅលើជាន់ឡៅតឿ ។
ក្រោយមកគាត់ពុំបានដឹងថា ជនរងគ្រោះមានរឿងអ្វីកើតឡើងនោះទេ ព្រោះដេកលង់លក់ដែរ ម្យ៉ាងទៀតដេកនៅកន្លែងផ្សេងពីគ្នាទៀតផង ។ លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែមីនា ដោយសារតែអត់ឮសូរមិត្តភក្ដិស្រមុក គាត់ក៏ចូលទៅដាស់ ស្រាប់តែស្រាប់តែឃើញស្លា.ប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលតែម្ដង រួចរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល។
កម្លាំងនគរបាលប៉ុស្តិ៍កាបទី១បានចុះទៅកាន់កន្លែងកើតហេតុ ហើយបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ ហើយលទ្ធផលបុរសរងគ្រោះរូបនេះស្លា.ប់ដោយជម្ងឺខ្យល់គ(គាំងបេះដូង) ៕

អត្ថបទដែលជាប់ទាក់ទង