Banner KNP Detail Top

ចុងសប្តាហ៍នេះ! ត្រៀមរួចរាល់ហើយ! ដើម្បីឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក

ចុងសប្តាហ៍នេះ! ត្រៀមរួចរាល់ហើយ! ដើម្បីឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ (គ.ជ.ប.)ក៏ដូចជាគណបក្សនយោបាយ ដែលមាន ឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង-ស្រុកត្រៀមខ្លួនរួចរាល់ដើម្បីឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២៣ ខាងមុខនេះ។
បន្ទាប់ពីការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតជាផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកបានបញ្ចប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងរៀបចំដំណើរការទៅរកការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលមានឈ្មោះចូលរួមប្រកួតប្រជែង។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សមាជិក -សមាជិកាគណបក្សប្រជាជនកម្ពុជានៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានចាប់ផ្តើមរៀបចំសម្ភារៈ និងមធ្យោបាយឃោសនាបបោះឆ្នោតដូច ជាឃោសនាសព្ទ និងខិតបណ្ណស្ដីពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រើប្រាស់នាអំឡុងពេលឃោសនាបោះឆ្នោតនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ។
សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាមានជំនឿថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនាពេលខាង មុខនឹងទទួលជោគជ័យ តាមរយៈគោលនយោបាយ និងភាពឈ្លាសវៃក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនដែលតែងតម្តល់សុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
បើតាម គ.ជ.ប ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកមានរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកនោះ រួមមានក្រុងអរិយក្សត្រ និងស្រុកសំពៅពូននៃខេត្តកណ្តាល, ក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។
ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៣ ចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ខណៈអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងចូលរួមបោះឆ្នោត ចំនួន ១៤៦ រូប៕

អត្ថបទដែលជាប់ទាក់ទង