រៀបចំទីកន្លែង ប្រកបដោយទស្សនីយភាពចម្រុះ ច្រើនប្រភេទ ដើម្បីឱ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្ត ក្នុងឱកាសមហាសង្ក្រាន្ត ឬបុណ្យចូលឆ្នាំ មានរយៈពេលចំនួន ៣ ថ្ងៃ
រៀបចំទីកន្លែង ប្រកបដោយទស្សនីយភាពចម្រុះ ច្រើនប្រភេទ ដើម្បីឱ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្ត ក្នុងឱកាសមហាសង្ក្រាន្ត ឬបុណ្យចូលឆ្នាំ មានរយៈពេលចំនួន ៣ ថ្ងៃ
បន្ទាយមានជ័យៈ ការរៀបចំមហាសង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះដែរ គឺក្រៅពីនៅប្រាសាទបន្ទាយឆ្មារ អាជ្ញាធរដែនដី ក៏មានធ្វើពិធីនោះធំ នៅបរិវេណ សួនមានជ័យ ឬវេទិកាខេត្ត ធ្វើនៅក្រុងប៉ោយប៉ែត និងតាមរមណីយដ្ឋាន តាមវត្តអារាមនានា នៃឃុំសង្កាត់ ស្រុក ក្រុង នានាផងដែរ។
ក្នុងឱកាសមហាសង្ក្រាន្ត ឬបុណ្យចូលឆ្នាំ មានរយៈពេលចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣–១៦ខែមេសា ឆ្នាំ២០២៣ ខាងមុខ នេះ នៅប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រុមការងារ បាននឹងកំពុងរៀបចំទីកន្លែង ប្រកបដោយទស្សនីយភាពចម្រុះ ច្រើនប្រភេទ ដើម្បីឱ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្ត ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយុមានជ័យ បានឱ្យដឹង នៅថ្ងៃទី២៨ ខែមីនាថា ក្រុមការងារនៃក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុមយុវជន ស.ស.យ.ក យុវជនអភិវឌ្ឍន៍ខេត្ត និងរដ្ឋបាលខេត្ត ស្រុក ក្រុង បាននឹងកំពុងរៀបចំកន្លែង និងត្រៀមកម្លាំងទាំង៣ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ៕/