Banner KNP Detail Top

ស្ត្រីមេម៉ាយម្នាក់ មានជំងឺប្រចាំកាយ ហើយប្រេីកូនស្រីឱ្យទៅទិញថ្នាំពេទ្យមកលេប តែពេលកូនស្រីត្រឡប់មកវិញ ស្រាប់តែ

ស្ត្រីមេម៉ាយម្នាក់ មានជំងឺប្រចាំកាយ ហើយប្រេីកូនស្រីឱ្យទៅទិញថ្នាំពេទ្យមកលេប តែពេលកូនស្រីត្រឡប់មកវិញ ស្រាប់តែម្ដាយដាច់ខ្យល់ស្លាប់ ក្នុងបន្ទប់ជួលបាត់ទៅហេីយ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលក្រោយអតីតស៊ីឡាំងហ៊ួ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សុង ចំរេីន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅបន្ទប់ជួល ម្តុំក្រោយអតីតស៊ីឡាំងហ៊ួ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ស្ត្រីនេះ គឺជាស្ត្រីមេម៉ាយមានកូន២នាក់ ដោយប្តីទេីបតែស្លាប់ចោលប៉ុន្មានខែមុននេះ ដោយជនរងគ្រោះប្រកបមុខរបររេីសអេតចាយដេីម្បីចិញ្ចើមជីវិត និងមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូងនិងជំងឺផ្សេងៗទៀត ហេីយប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីរងគ្រោះចេះតែត្អូញត្អែរពីជំងឺ តែមិនហ៊ានទៅមន្ទីរពេទ្យទេដោយសារតែអត់លុយ សុខចិត្តឱ្យកូនទៅទិញថ្នាំឱ្យលេប តែលុយដែលគាត់មានតិចតួចក្នុងខ្លួនប៉ុណ្ណោះ។ លុះមកដល់យប់ថ្ងៃកេីតហេតុ ស្ត្រីរងគ្រោះលែងឃើញដេីរចេញពីបន្ទប់ជួល រហូតទាល់តែដល់ម៉ោងកេីតហេតុ អ្នកជិតខាងទៅមេីលឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ។
កូនស្រី បាននិយាយទាំងទឹកភ្នែកថា មុនពេលម្ដាយរបស់នាងស្លាប់ម្តាយរបស់នាងបានប្រាប់ឱ្យទៅទិញថ្នាំឈឺធ្មេញឱ្យលេប លុះត្រលប់មកវិញក៍ឃេីញម្តាយរបស់ខ្លូនស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សពឱ្យសាច់ញាតិរាប់រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងសូមអំពាវនាវដល់សប្បុរសជននានាឱ្យជួយ ដល់គ្រួសារសពជាពិសេសកូនស្រីអាយុ១០ឆ្នាំដែលរស់នៅកំព្រា ៕

អត្ថបទដែលជាប់ទាក់ទង